• 2020-03-25 01:46:33
  • ព័ត៌មាន

Heineken រចនា​សំបកកេស​ថ្មីដ៏ពិសេស ដើម្បីអបអរ​ពិធីបុណ្យ​ចូលឆ្នាំខ្មែរដ៏អស្ចារ្យ!

  • 2020-03-25 01:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ Heineken ដែលជាម៉ាកយីហោស្រាបៀរអន្តរជាតិល្បីល្បាញជាងគេបំផុតនៅលើពិភពលោក បានបញ្ចេញសំបកកេសថ្មីដ៏ពិសេស ជាមួយរូបផ្កាយពណ៌ក្រហមរបស់ខ្លួនយ៉ាងស្រស់ស្អាត។ ការរចនាថ្មីដែលត្រូវបានដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែមីនានេះ បានបង្ហាញឲ្យឃើញនូវរូបផ្កាយពណ៌ក្រហមលាយទឹកមាស ដែលបានរំលេចឡើងជាមួយដបពណ៌បៃតងយ៉ាងស្រស់ស្អាតដើម្បីស្វាគមន៍ឆ្នាំថ្មី។

បុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ដែលត្រូវបានប្រារព្ធឡើងក្រោយការបញ្ចប់រដូវច្រូតកាត់ប្រមូលផលរបស់ប្រជាកសិករខ្មែរនៅទូទាំងប្រទេស និងជាការចាប់ផ្តើមឆ្នាំថ្មី ស្របតាមប្រតិទិនចន្ទគតិរបស់ប្រជាជនខ្មែរយើងផងដែរ។ ក្នុងពិធីបុណ្យនេះ ប្រជាជនកម្ពុជាតែងតែរៀបចំផ្ទះសម្បែង រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី យកចង្ហាន់ទៅវត្ត និងទៅលេងស្រុកកំណើត ដោយមានការទិញជាកាដូផ្សេងៗ ដើម្បីចូលរួមអបអរឱកាសដ៏វិសេសវិសាលនេះ។

ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានគេចាត់ទុកថាជាថ្ងៃនៃការជូនកាដូ ឬការធ្វើទាន។ កាដូទាំងឡាយត្រូវបានផ្លាស់ប្តូរជាមួយក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ទាំងមូល ដើម្បីទទួលបានមកវិញនូវភាពសុខដុម ចម្រុងចម្រើន និងសំណាងល្អ។ គ្រួសារនីមួយៗ សុទ្ធតែមានការជួបជុំសប្បាយរីករាយរៀងៗខ្លួន ខ្លះលេងល្បែងប្រជាប្រិយ ខ្លះបរិភោគអាហារជុំគ្នា ឯខ្លះទៀតញ៉ាំស្រាបៀរ ឬភេសជ្ជៈផ្សេងៗជាមួយគ្រួសារ និងមិត្តភក្តិប្រកបដោយក្តីរីករាយបំផុត។

ដើម្បីចូលរួមអបអរសាទរពិធីដ៏មានអត្ថន័យ និងសែនសប្បាយរីករាយនេះជាមួយប្រជាជនខ្មែរទូទាំងប្រទេស Heineken បានរចនានូវសំបកកេសថ្មី ដែលនឹងក្លាយជាកាដូដ៏ល្អឯកក្នុងការចែករំលែកជាមួយមនុស្សជាទីស្រឡាញ់សម្រាប់ពិសាជាមួយគ្នា មិនថាក្នុងពេលអាហារថ្ងៃត្រង់ អាហារពេលល្ងាច ឬក្នុងកម្មវិធីជួបជុំផ្សេងៗនោះទេ។

Heineken នឹងដាក់លក់ស្រាបៀរ ដែលត្រូវបានវេចខ្ចប់ថ្មីក្នុងឱកាសដ៏ពិសេសនេះ នៅតាមផ្សារទំនើបៗជាច្រើនក្នុងនោះរួមមាន៖ ផ្សារ អ៊ីអនម៉ល ១ ផ្សារ អ៊ីអនម៉ល ២ និងផ្សារម៉ាក្រូ រួមទាំងទីតាំងសំខាន់ៗចំនួន ៦ ទៀតនៅទូទាំងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី ១៩ ខែមេសា។ រាល់ការទិញស្រាបៀរ Heineken ១ កេស អតិថិជននឹងទទួលបានអាវប្រភេទ Polo យ៉ាងស្រស់ស្អាតដែលមានរចនានូវរូបផ្កាយពណ៌ក្រហមដើម្បីអបអរបុណ្យចូលឆ្នាំខ្មែរ។ ផលិតផលដ៏ល្អផ្តាច់មុខទាំងនេះ គឺជាកាដូបុណ្យចូលឆ្នាំខ្មែររបស់ Heineken ជូនដល់អតិថិជនដែលតែងតែគាំទ្រស្រាបៀរនេះដោយឥតងាករេ។ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ផ្កាយក្រហម។

Heineken បានផលិតស្រាបៀរ ដែលមានគុណភាពខ្ពស់លំដាប់ពិភពលោកនេះអស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ។ ប្រជាជននៅទូទាំងពិភពលោកចូលចិត្ត Heineken ពីព្រោះមិនថាពួកគេនៅទីណាទេ នៅពេលពួកគេបើកគម្របដប ឬគាស់កំប៉ុង ពួកគេរីករាយនឹងគុណភាពដ៏ល្អឥតខ្ចោះនៃស្រាបៀរប្រភេទនេះ ដែលអ្នកនិយមស្រាបៀរតែងតែលើកសរសើរអស់រយៈពេលជាងមួយសតវត្សមកហើយ។ ប្រជាជនកម្ពុជា នឹងទទួលបានការជួបជុំ និងភាពរីករាយដ៏​អស្ចារ្យជាមួយនឹងគ្រួសារ និងមិត្តភក្តិ តាមរយៈរសជាតិដ៏ឆ្ងាញ់របស់ Heineken ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រកបដោយសន្តិភាព និងវិបុលភាពគ្រប់ៗគ្នា។ Heineken សង្ឃឹមថាលោកអ្នកនឹងទទួលបានសុខសុវត្ថិភាព និងពិសាដោយការទទួលខុសត្រូវ ព្រមទាំងមានភាពសប្បាយរីករាយក្នុងឱកាសឆ្នាំថ្មីនេះ។

សួស្តីឆ្នាំថ្មី!

ពិសាស្រាបៀរ Heineken ដោយការទទួលខុសត្រូវ!

មតិយោបល់