• 2020-03-23 00:42:58
  • ព័ត៌មាន

លោកយាយ៩៥ឆ្នាំ ក្លាយជាអ្នកជំងឺចំណាស់បំផុត ជាសះស្បើយពីជំងឺកូវីដ១៩

  • 2020-03-23 00:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយវ័យ ៩៥ឆ្នាំម្នាក់ ដែលបានធ្វើតេស្តរកឃើញថាមានជំងឺកូវីដ១៩ កាលពីដើមខែកន្លងទៅនេះ បានក្លាយជាអ្នកជំងឺចំណាស់បំផុត ជាសះស្បើយពីជំងឺនេះ។

លោកយាយ Alma Clara Corsini មកពីស្រុក Fanano ខេត្ត Modena ប្រទេសអ៊ីតាលី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ កាលពីថ្ងៃទី០៥ ខែមីនា កន្លងទៅ បន្ទាប់ពីបង្ហាញរោគសញ្ញានៃជំងឺកូវីដ១៩ ដែលបច្ចុប្បន្នបានឆក់យកជីវិតមនុស្សជិត ៥ ៥០០នាក់មកហើយ នៅក្នុងប្រទេសនេះ។

ទោះជាយ៉ាងណា បុគ្គលិកពេទ្យបានបញ្ជាក់ថា រាងកាយលោកយាយ Alma បានបង្ហាញប្រតិកម្មដ៏អស្ចារ្យ ហើយអាចជាសះស្បើយយ៉ាងពេញលេញតែម្តង ពីជំងឺកូវីដ១៩ នេះ។ បច្ចុប្បន្នលោកយាយបានចេញពីមន្ទីរពេទ្យ និងត្រលប់ទៅផ្ទះវិញហើយ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់