• 2020-03-24 01:39:31
  • ព័ត៌មាន

ក្នុងមួយថ្ងៃ! ពេទ្យចិនអនុញ្ញាតឲ្យអ្នកជំងឺ ៤៥៦នាក់ ទៅផ្ទះវិញក្រោយព្យាបាលជាសះស្បើយ

  • 2020-03-24 01:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកជំងឺ​កូរ៉ូណាវីរុស​សរុប ៤៥៦​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ចិន​ដី​គោក​កាល​ពី​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គណកម្មការ​សុខាភិបាលជាតិ។

តាម​របាយការណ៍​របស់​គណកម្មការ​សុខាភិបាល​ជាតិ​ចិន ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា បើ​គិត​មក​ទល់​ពេល​នេះ អ្នក​ជំងឺ​សរុប ៧៣ ១៥៩​នាក់​ហើយ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ ប្រ​ទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង Covid-19 សរុប ៨១ ១៧១​នាក់ ខណៈ​ដែល ៣ ២៧៧​នាក់ បាន​ស្លាប់​ដោយ​សារ​វីរុស​នេះ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់