• 2020-03-24 09:50:53
  • ព័ត៌មាន

ទ្រូម៉ាន់នីណែនាំពីវិធីថែទាំ​អនាម័យ និងជៀសឆ្ងាយពីមេរោគ

  • 2020-03-24 09:50:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជឿ ឬ អត់? “ការយកលុយ” អាចបង្កឲ្យ​មានគ្រោះថ្នាក់ដល់សុខភាពជាងអ្វីដែលយើងគិតទៅទៀត? ដោយសារតែលុយដែលយើងប្រើប្រាស់ជារៀងរាល់ថ្ងៃ នឹងបានផ្លាស់ប្តូរដៃពីមនុស្សម្នាក់ទៅមនុស្សម្នាក់គ្រប់ពេលវេលា ដែលយើងគ្មានវិធីដឹងថា “ក្រដាសប្រាក់” ឬ “កាក់” នៅក្នុងដៃរបស់យើង ឬត្រូវបាននៅអ្នកដទៃ។ ប៉ុន្តែតាមរយៈព័ត៌មាននេះ អាចធ្វើឲ្យ​អ្នកគិតម្តងទៀត នៅពេលដែលអ្នកចង់យកលុយ មកចាយនៅពេលក្រោយ។

លទ្ធផលនៃការសិក្សាមកពីសាកលវិទ្យាល័យវិទ្យាសាស្រ្ត Oxford របស់ជនជាតិអង់គេ្លសបានស្វែងរកឃើញថា ក្រដាសប្រាក់ ជាមធ្យមភាគមានបាក់តេរី ចំនួន ២៦០០០ ដែលអាចកើតមានឡើង។ ព័ត៌មាននេះពិតជាការភ្ញាក់ផ្អើល ហើយវាក៍ជាចំណេះដឹងពីសុខភាពដែរ។ ជាពិសេសនៅក្នុងកម្មវិធី “ការរីករាលដាលនៃ COVID-19” បានបង្ហាញថាការចាយ “ក្រដាសប្រាក់” ឬ “កាក់” អាចបង្ក​ឲ្យ​មានហានិភ័យទៅលើសុវត្ថិភាព និងសុខភាពប្រជាជន។ មិនថាជាអ្នកលក់ អ្នកផ្តល់សេវាកម្ម ឬ បុគ្គលណា​មួយ​ឡើយ ហើយទាំងអស់នេះគឺជាអ្វីដែលអ្នកមិនគួរមើលរំលងឡើយនាពេលបច្ចុប្បន្ននេះ។ អង្គការ “សុខភាពពិភពលោក” ដែលហៅកាត់ថា (WHO) បានធ្វើការព្រមានថាលុយ អាចជាមធ្យាបាយមួយនៃការចម្លងវីរុស COVID-19 ពីព្រោះតែមេរោគអាចរស់នៅលើក្រដាសប្រាក់បានជាច្រើនថ្ងៃ។ ផងដែរ រាជរដ្ឋាភិបាលប្រទេសចិនក៍មានវិធានការកាន់បន្ថយការធ្វើប្រតិបត្តិការហរិញ្ញវត្ថុនៅតាមបណ្តាលខេត្តដែលមានផ្ទុះជំងឺនេះផងដែរ។ ហើយសម្រាប់ក្រដាសប្រាក់ចាស់ៗត្រូវបានសម្អាតដើម្បីកាត់បន្ថយនៅហានិភ័យដែលរីករាលដាលដូចជាធានាគារថៃ នៃប្រទេសថៃនាពេលថ្មីៗនេះ ដោយសារតែមានវិធានការណ៍ដើម្បីចេញក្រដាសប្រាក់ ៥០០បាតថ្មី ហើយនិងត្រូវដាក់ហាមក្រដាសប្រាក់ដែលត្រូវចេញ ១៤ថ្ងៃសិន ដើម្បីដោះស្រាយស្ថានភាព។

លើកពីនេះទៀត វីរុស COVID-19 ដែលបច្ចុប្បន្នយើងកំពុងព្រួយបារម្ភទាក់ទងនឹងការសិក្សាលើកមុន ដែលបានបង្ហាញថា មានមេរោគជាច្រើនដែលមាននៅលើ “ក្រដាសប្រាក់” ឬ “កាក់” ដូចជា មេរោគ អ៊ីកូលី Staphylococcus. Aureus), Salmonella, Rhizopus Stolonifera and Mycorrhiza mycorrhiza, ជាដើម។ ដែលអាចបង្ករអោយមានផលប៉ះពាល់ដល់សុខភាពជារួម។

តាមរយៈការសិក្សាស្ទង់មតិពីក្រុមហ៊ុន VISA បានបង្ហាញថាមាន ៥៧%នៃប្រជាជនថៃ ដែលចង់ប្រតិបត្តិការផ្នែកហរិញ្ញវត្ថុតាមរយៈប្រព័ន្ធអេឡិចត្រូនិចវិញ មិនថាជាប្រភេទ កាតឥណទាន ឬកាតឥណពន្ធ, ការទូរទាត់តាមកាបូបលុយអេឡិចត្រូនិចក្នុងទូរសព្ទ និង ការស្កែន QR កូដចាយលុយជាដើម តែយ៉ាងមិច នៅមានចំនួន ៤៣%ទៀតដែលនៅចង់បន្តប្រើប្រាស់ “ក្រដាសប្រាក់” នៅឡើយ។

ស្ថិតិមកពីធានាគារនៃប្រទេសថៃបានបង្ហាញនៅខែធ្នូ ឆ្នាំ២០១៩ ថា លុយ (រួមបញ្ចួលទាំង ក្រដាសប្រាក់ និងកាក) បានរួមចំណែក​នៅក្នុងសេដ្ឋកិច្ចថៃជាមួយនិងតម្លៃ ១,៩ ពាន់លានបាត ហើយការស្ទង់មតិមកពីក្រុមហ៊ុន VISA បានបង្ហាញថា ប្រជាជនថៃ ច្រើនជាង ៤៣% នៅតែប្រើប្រាស់ ក្រដាសប្រាក់ ដើម្បីចាយ ដូច្នេះវាមិនមានអីពិបាកស្រមៃថា មេរោគទាំងនោះអាចឆ្លងដល់ពួកគាត់យ៉ាងងាយស្រួល តាមរយៈការប៉ះ និងទទួលលុយ។ នៅក្នុងភាពអនាម័យ វាគឺជារឿងសំខាន់ដែលយើងមិនគួរមើលរំលងបាន។

ឧទាហរណ៍៖ អំឡុងពេលនៃការឃ្លាំមើលការរីករាលដាលរបស់ វីរុស COVID-19, ក្រុមហ៊ុនទ្រូម៉ាន់នីមានមធ្យោបាយមួយមួយដ៍ល្អក្នុងសម្អាតលុយ ដើម្បីបង្កើននូវទំនុកចិត្តក្នុងថែទាំសុខភាពអោយល្អដូចខាងក្រោម៖

នេះជារបៀបងាយៗដែលអ្នកអាចសម្អាត “លុយ” បានដោយខ្លួនឯង

“កាក់” ត្រូវសម្អាតជាមួយទឹក និងសាប៊ូដុំ ឬសាប៊ូទឹក ហើយលាយសាប៊ូនោះជាមួយនិងបរិមាត្រទឺកល្មម។ បន្ទាប់មក ប្រើប្រាស់ក្រណាត់ ឬក្រដាស់ជូតមាត់ជូតវាអោយស្ងួតនៅក្រោមពន្លឺព្រះអាទិត្យមុនពេលប្រើប្រាស់។

“ក្រដាសប្រាក់” ត្រូវប្រើសំឡីដែលជក់ទឹកវាឲ្យ​សើមយ៉ាងហោចណាស់មានជាតិអាល់កុល ៧០% ដើម្បីធ្វើការជូតស្នាមប្រឡាក់ និងបាក់តេរីនៅលើក្រដាសប្រាក់។ បន្ទាប់ពីសម្អាតរួច ប្រើប្រាស់ក្រណាត់ ឬក្រដាសជូតមាត់ជូតវាអោយជូតវា​ឲ្យ​ស្ងួតនៅក្រោមពន្លឺព្រះអាទិត្យមុនពេលប្រើប្រាស់។

បន្ថែមពីនេះទៀត ទ្រូម៉ាន់នីបានខ្វាយខ្វល់ពីសុខមាភាពរបស់ប្រជាជនកម្ពុជា ដោយយើងនឹងធ្វើការណែនាំអ្នកទាំងអស់គ្នានូវវិធីការពារសុខភាពរបស់លោកអ្នកដូចជា #TrueMoneyPaySafer ដូចខាងក្រោម៖

១. រៀបចំ ម៉ាស ដោយប្រើប្រាស់ដើម្បីការពារឲ្យ​បានសមរម្យ - នៅពេលដែលអ្នកទៅខាងក្រៅ, អ្នកគួរតែពាក់ម៉ាស ដើម្បីការពារគ្រប់ពេលវេលាពីមុនអ្នកចាកចេញពីផ្ទះ។ មិនត្រូវភ្លេចថាម៉ាសម៉ូដែលខ្លះ ឬម៉ាកខ្លះ ការពារបានតែធូលីដីប៉ុណ្ណោះ។ ហើយម៉ាសខ្លះមិនអាចការពារមេរោគបានដោយសារការពាក់មិនបានត្រឹមត្រូវ។ ពិតប្រាកដហើយ, ម៉ាស N95 ជាម៉ាសដែលអាចការពារប្រឆាំងទាំងធូលី PM 2.5 និងមេរោគល្អិតៗ។ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចពាក់វាបានគ្រប់ពេលវេលា ព្រោះវាវែង ហើយមិនមានអារម្មណ៍ផាសុខភាព ដូច្នេះ វាល្អបំផុតដែលត្រូវមានម៉ាសដែលអាចការពារបានទាំងធូលីដី និងមេរោគ ហើយប្រើប្រាស់វាអោយបានត្រឹមត្រូវ ឬបើសិនជាអ្នកមិនចង់ផ្លាស់ប្តូរវាញឹកញាប់, អ្នកអាចជ្រើសរើសប្រភេទដែលអាចចល័តបាន។ ប៉ុន្តែតម្លៃវាមួយៗប្រហែលនិងមានតម្លៃថ្លៃ។

២. ត្រូវលាងដៃរបស់អ្នកអោយបានញឹកញាប់ ។ ត្រូវយក ជែលលាងដៃទៅតាមខ្លួនគ្រប់ទីកន្លែង នៅពេលដែលធ្វើដំណើរតាមរថយន្តក្រុងសាធារណៈ ជាមួយនិងបុគ្គលិកការងារ ឬ ភ្ញៀវ ឬការប្រជុំនៅសហគមន៍ផ្សេងៗ។ ឬ ទំនាក់ទំនងនៅក្នុងទីផ្សារធំៗ ដែលមានមនុស្សច្រើន, អ្នកត្រូវតែលាងសម្អាតដៃ ឬប្រើប្រាស់ ជែល អាល់កុលលាងដៃអោយបានញឹកញាប់ដើម្បីកាន់បន្ថយឪកាសនៃការឆ្លង តាមរយៈដៃ ដែលប៉ះពាល់ បន្ទាប់មក ចាប់ឬប៉ះពាល់អាហារដាក់ចូលក្នុងមាត់ ឬកំទេចក្នុងភ្នែក ហើយបើសិនជាគ្មានអាល់កុលលាងដៃ អ្នកត្រូវតែលាងដៃអោយបានញឹកញាប់, ជាពិសេសបន្ទាប់ពីការប៉ះបង្កាន់ដៃ ជង្ដើរ, ទ្វារ, សោរ, ទូរ ATM, ឬកន្លែងសាធារណៈផ្សេងៗដែលមានមនុស្សច្រើនប្រើប្រាស់វាដែរ។ ការលាងទឹកពីព្រោះគេគិតថាវាសន្សំសំចៃ។ ដោយសារតែអាល់កុលតែមួយមុខអាចសម្លាប់មេរោគ COVIN-19 ប្រហែលជាបាន 70% ឬច្រើនជាងនេះ។

៣. មិនត្រូវចែករំលេងរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនជាមួយអ្នកដទៃទេ - មេរោគអាចឆ្លងបានតាមរយៈកន្លែងសម្ងាត់នៅក្នុងរាងកាយរបស់យើង ដូច្នេះ ទោះបីជាអ្នកនៅក្នុងគ្រួសារ, មិត្តភក្តិ, អ្នកស្គាល់គ្នាក៍ដោយ អ្នកគួរតែជៀសវាងការចែករំលេងរបស់របរប្រើប្រាស់ដូចជា កន្សែង, កែវទឹក, អាវ ជាដើម។ ហើយអ្វីដែលសំខាន់, អ្នកគួរតែញុំាំអាហារដែលក្តៅ នៅកំឡុងពេលធ្វើលំហាត់ប្រាណ។ ហើយជ្រើសរើសអាហារសុខភាព។

៤. ជៀសវាងការធ្វើដំណើរទៅផ្លូវឆ្ងាយ - ជាពិសេសនៅពេលធ្វើដំណើរទៅក្រៅប្រទេស កន្លែងដែលមានការរីករាលដាល់នៅរយៈពេលនេះ គួរតែជៀសវាងអោយបានមុន។ សម្រាប់អ្នកដែលធ្វើដំណើរទៅធ្វើការជារៀងរាល់ថ្ងៃ អ្នកគួរតែជៀសវាងកន្លែងដែលមានមនុស្សម្នាច្រើន ដែលកាន់ឥវ៉ាន់ចាំបាច់ និងគ្រឿងបរិក្ខារ ឬ អ្នកអាចទៅផ្សារទំនើប ដែលជិកៗលោកអ្នកដែលមានប្រើប្រាស់ប្រព័ន្ធទូរទាត់អេឡិចត្រូនិច ដូច្នេះអ្នកមិនចាំបាច់ទៅឆ្ងាយទេ មិនចាំបាច់ប្រថុយប្រថាន ហើយមិនចាំបាច់ប្រើប្រាស់ក្រដាសប្រាក់ទៀត!

៥. ផ្លាស់ប្តូររបៀបនៃការចាប់យក ឬប៉ះ “លុយ” - អ្វីដែលធ្លាប់បាននិយាយ “លុយ” គឺជាប្រភពនៃមេរោគជាច្រើន។ ហើយវាក៍រួមបញ្ចូលទាំង វីរុស COVID-19 ផងដែរ។ ដូច្នេះដើម្បីអោយមានលក្ខណៈប្រសើរ ហើយនៅតែអាចចាយលុយបាន នោះយើងត្រូវតែផ្លាស់ប្តូរឥរិយាបទរបស់យើងសិន ដោយការជៀសវាងពីការប៉ះពាល់ ដើម្បីកាន់បន្ថយនូវហានិភ័យនៃការចាយលុយ នោះយើងគួរគប្បីចាយលុយតាមរយៈកម្មវិធីទូរសព្ទ មិនថាតាមកាបូបលុយអេឡិចត្រូនិច ឬទូរសព្ទដៃក៍ដោយ។ ធនាគារ, ដែលបន្ថែមលើការសន្សុំដោយខ្លួនឯងតាមរយៈការកាន់បន្ថយការចម្លងមេរោគទៅអ្នកដទៃ ហើយវាធ្វើអោយមានលក្ខណៈកាន់តែងាយស្រួល, រហ័ស ហើយវាក៍តាមផលិតផលផងដែរ។ ការផ្តល់ជូនពិសេសពីការទាក់ទាញការចាប់អារម្មណ៍ពីហាង។

ទម្លាប់ចំណាយរបស់យើងបានឆ្លុះបញ្ជាំងពីរបៀបរស់នៅ។ ជាពិសេសនៅក្នុងស្ថានភាពដែលយើងគ្រប់គ្នាគួរតែការពារខ្លួនពីមេរោគ ហើយគួរតែងាកមកប្រើប្រាស់បច្ចេកវិទ្យាដែលមានប្រយោជន៍ជាងមុន ដោយសារតែវាបានបន្ថែមនូវភាពងាយស្រួល និងតម្លៃដែលទទួលបាននូវសុវត្ថិភាពដោយមិនចាំបាច់ប៉ះពាល់ដោយដៃផ្ទាល់។ ឬការផ្លាស់ប្តូរលុយជាមួយគ្នា គឺជាអ្វីដែលអ្នកគួរពិចារណា ថាអ្នកគួរតែជ្រើសរើសចំណាយលុយជាមួយ “ក្រដាស់ប្រាក់” ឬ “កាបូបលុយអេឡិចត្រូនិច” ។ សូមរក្សាវាអោយស្អាត។ រក្សាអនាម័យ និងប្រដាប់ប្រដាប្រើប្រាស់អោយស្អាតជានិច្ចដើម្បីអោយជៀសឆ្ងាយពីមេរោគ៕

មតិយោបល់