• 2020-03-27 09:56:03
  • ព័ត៌មាន

មិនពិបាកចេញក្រៅ! Sabay សូមបង្ហាញ​​ហាង​អាហារ​ជាច្រើនមុខ អាច​កុម៉្មង់​ និងដឹកជូនដល់ផ្ទះ!

  • 2020-03-27 09:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរុសកូវីដ១៩ កំពុងវាយលុកប្រទេសជាច្រើនក្នុងលោក រួមទាំងកម្ពុជាយើងផងដែរ។ ក្នុងកាលៈទេសៈនេះ ប្រិយមិត្តប្រាកដជាមិនចង់ចេញពីផ្ទះនោះទេ សូម្បីតែទៅញ៉ាំអាហារដែលអ្នកចូលចិត្ត ក៏មិនចង់ទៅដែរ។ ដើម្បីបង្កភាពងាយស្រួល Sabay សូមបង្ហាញប្រិយមិត្តនូវហាងអាហារជាច្រើន ដែលនៅបើកជាធម្មតាអំឡុងពេលនេះ ហើយជាពិសេស គឺមានសេវាដឹកជញ្ជូនដល់ផ្ទះតែម្ដង។ ចង់ដឹងថាមានហាងណាខ្លះ សូមមើលបញ្ជីខាងក្រោមនេះ៖

១. ហាង Carl's Jr. Cambodia៖ ជាហាង​ជំនាញខាង​អាហារ Fast Food ជាពិសេស​គឺ ប៊ឺហ្គ័រ។ ក្រៅពីប៊ឺហ្គ័រ​ ក៏មាន​សាំងវ៉ិចសាច់ត្រី រួមនឹងអាហារ និងភេសជ្ជៈ​ច្រើនមុខផ្សេងទៀត។ ប្រិយមិត្តក៏អាចទំនាក់ទំនងបញ្ជាទិញ ដោយ​មាន​សេវាដឹកជញ្ជូនដល់ផ្ទះតាមរយៈលេខ 095 328 328។

២. Domino's Pizza (ដូមីណូភីហ្សា) ៖ ជាហាង ភីហ្សា ដែលប្រើប្រាស់ម្សៅធ្វើនំថ្មី ធ្វើភ្លាមៗបំពេញតាមចិត្តអតិថិជន។ ប្រិយមិត្ត​អាច​កុម្ម៉ង់​ទិញ​បាន តាម​លេខ 1800 20 20 (សេវាដឹកជញ្ជូនឥតគិតថ្លៃ)។ បើប្រិយមិត្ត​ទិញ​ពេល​នេះ គឺហាង​នឹង​ដក​ ១ដុល្លារ យកបរិច្ចាគ​ទៅកាន់ក្រសួង​សុខាភិបាល ដើម្បីចូលរួម​ទប់ស្កាត់​ជំងឺកូវីដ១៩ ផងដែរ។

៣. YELLOW CAB ហាងនេះក៏ជាអ្នកជំនាញចម្អិនភីហ្សាដែរ ហើយនៅអំឡុងពេលនេះក៏មានការបញ្ចុះតម្លៃពិសេស។ ទន្ទឹមនឹងនេះក៏មានសេវាដឹកជញ្ជូនផងដែរ អាចទំនាក់ទំនងតាមរយៈលេខ 069 797 955។

៤. ហាង AL’s Tacos៖ ហាងនេះជាប្រភេទអាហារសម្រន់ ដែលជាអ្នកឯកទេសធ្វើនំឆ្ងាញ់ គឺនំ Tacos ដែលមានដើមកំណើតពី ម៉ិកស៊ីកូ។ ចង់ហូបនំឆ្ងាញ់ មកពីម៉ិកស៊ីកូអាចកុម្មង់បានតាមរយៈលេខ 081 822 262**

៥. Cold Stone Creamery Cambodia ហាងការ៉េម Cold Stone Creamery Cambodia ផលិតឡើងដោយប្រើប្រាស់គ្រឿងផ្សំ ទាំងទឹកដោះគោ ក្រែម ក៏ដូចជាផ្លែឈើដែលមានគុណភាពខ្ពស់។ អាចកុម្ម៉ង់បានតាមរយៈសេវាដឹកជញ្ជូន Nham24 ឬទំនាក់ទំនងលេខ 023 222 353។

៦. LOUISIANA FAMOUS ប្រិយមិត្ត​ដែល​និយម មាន់បំពងដ៏ស្រួយស្រឹប ប៊ឺហ្គឺដ៏ឆ្ងាញ់ គឺអាចស្វែងរកហាងមួយ​នេះបាន។ អាចទំនាក់ទំនងសេវាដឹកជូនដល់ផ្ទះ​តាមលេខ៖ 096 689 7897។

៧. ភោជនីយដ្ឋាន PappaRich Cambodia ហាងនេះមានម្ហូបច្រើនប្រទេស ក្នុងនោះមានអាហារម៉ាឡេស៊ី និងសិង្ហបុរី ផងដែរ។ សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ ដោយប្រិយមិត្តគ្រាន់តែបញ្ជាទិញអាហារចាប់ពី ២០ដុល្លារឡើងទៅ ដោយអាចទំនាក់ទំនងតាមរយៈលេខទូរសព្ទ ដើម្បីកុម្មង់អាហារ គឺ 095 328 328។

៨. ផ្ទះត្រីសាល់ម៉ុន គ្រាន់តែឃើញឈ្មោះហាង ក៏ដឹងដែរថា ជាអ្នកឯកទេសខាងត្រីសាលម៉ុន ។ ផ្ទះត្រីសាលម៉ុន មានទាំងអាហារពេលព្រឹក អាហារកុម្ម៉ង់ថ្ងៃត្រង់ និងល្ងាច ពោលគឺបើកពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង ១១យប់។ ប្រិយមិត្ត​អាច​​បញ្ជាទិញបានតាមរយៈលេខទូរសព្ទ៖ 061221113/ 061221114/ 089406129។

៩. Gyu-Kaku Japanese BBQ Cambodia ជា​ហាង​សាច់អាំងបែបជប៉ុន​។ បើប្រិយមិត្ត​ចង់សាករសជាតិបែបជប៉ុន អាច​កុម្ម៉ងយកមកផ្ទះបាន ទាក់ទងតាមលេខ៖ 023 222 289 / 095 328 328។

១០. ភោជនីយដ្ឋាន One More៖ ជាហាង​លក់​ម្ហូប​ច្រើនមុខ។ ប្រិយមិត្តគ្រាន់តែចូលទៅកាន់ផេក One More ហើយ ស្កេនបាកូដ នឹងឃើញមុខទំនិញមុខម្ហូបជាច្រើនដែលលោកអ្នកត្រូវការ។ អាចកុម្ម៉ង់បាន​តាមរយៈលេខ 023 888 555។

១១. ហាង ៩៩៩ ចំពោះហាងមួយនេះ មានលក់ បាយ បបរ គុយទាវ ហើយអាហារពិសេសជាងគេនោះគឺនំបញ្ចុកខួរក្ដាម។ ប្រិយមិត្តចង់កុម្ម៉ង់យកមកផ្ទះ អាចទំនាក់ទំនងតាមរយៈលេខ 017 26 94 72។

១២. ភោជនីយដ្ឋាន ផាកកាហ្វេ៖ ផាកកាហ្វេ ជា​ហាង​លក់អាហារ​ច្រើនប្រភេទ ដែលមាន​អាយុ​កាល​ជាច្រើន​ឆ្នាំមកហើយ។ ​ប្រិយមិត្ត​អាច​កុម្ម៉ង់​បាន តាមរយៈលេខទូរសព្ទ 023 920 920។

១៣. ហាងស្លឹកម្រុំ៖ ជាអ្នកជំនាញខាងធ្វើម្ហូប ដែលមានលក់អាហារពេលព្រឹក ថ្ងៃត្រង់ និង ល្ងាចផងដែរ។ ប្រិយមិត្ត​អាចទំនាក់ទំនងកុម្ម៉ង់បានតាមរយៈលេខ 081 786 699។

១៤. FitBowl (ហ្វីតប៊ូល)៖ ភោជនីយដ្ឋាន ហ្វីតប៊ូល ជាអ្នកជំនាញធ្វើម្ហូបខ្មែរច្រើនមុខ។ ហាង​នេះ ក៏​មានសេវាដឹកជញ្ជូនផងដែរ ដូច្នេះកុំភ្លេចទាក់ទងតាមរយៈលេខ 069 333 879។

១៥. GOGOS CAMBODIA មិនចាំបាច់ទៅដល់កូរ៉េ ហាង GOGOS ក៏មានអាហារបែបកូរ៉េច្រើនមុខដែរ។ ប្រិយមិត្ត​អាច​កុម្ម៉ង់ទិញបានតាមរយៈលេខទូរសព្ទ 016 644 024។

១៦. MASHISOYO ហាងមួយនេះក៏ជាអ្នកជំនាញខាងស៊ុបកូរ៉េដែរ ហើយប្រសិនបើប្រិយមិត្តចង់ហូបស៊ុបជាលក្ខណៈផ្ទាល់ខ្លួន ឬគ្រួសារ អាចកុម្មង់បានតាមរយៈលេខទូរសព្ទ៖ 010 997928

១៧. ភោជនីយដ្ឋាន S&P ងាកចេញពីមុខម្ហូបបែបកូរ៉េ យើងមកសាករសជាតិម្ហូបអាហារបែបថៃវិញម្ដង។ អាច​កុម៉្មង់បានតាម​រយៈ​លេខ 085 639 988 ឬ​តាម Nham24 និង theSpeedDelivery ។

ចង់ដឹង​បញ្ជី​អាហារ ភេសជ្ជៈ ឬទំនិញ​ជាច្រើន​ទៀត កុំភ្លេច​តាមដាន​ Sabay ណា! Sabay នឹង​បន្ត​បង្ហាញ​ហាង​ជាច្រើន​ទៀត មិនមែនតែចំណីអាហារ​នោះទេ។ សម្រាប់​ហាង​ដែល​ចង់​ឲ្យអតិថិជន​ បានដឹង​ពី​ប្រូម៉ូសិន​របស់​ខ្លួន អំឡុង​ពេល​នេះ សូមទាក់ទង​មកកាន់ Sabay តាមរយៈ​លេខ​ទូរសព្ទ 089 777 670 ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់