• 2020-03-28 04:20:02
  • ព័ត៌មាន

Covid-19 ​អាច​សម្លាប់​ពលរដ្ឋ​អាមេរិក ៨​ម៉ឺន​នាក់ ​ក្រោយ​អ្នក​ឆ្លង​ឡើង​ដល់​ជាង​១​សែន​នាក់​

  • 2020-03-28 04:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហរដ្ឋ​អាមេរិក ​បាន​រក​ឃើញ​អ្នក​ឆ្លង​មេរោគ Covid-19 ​ដល់​ជាង​១​សែន​នាក់​ហើយ ខណៈ​ដែល​បច្ចុប្បន្ន​មនុស្ស​ជាង​១​ពាន់​នាក់​បាន​ស្លាប់។

​New York ​ជា​តំបន់​ដែល​មាន​អ្នក​ផ្ទុក​មេរោគ Covid-19 ​ច្រើន​ជាង​គេ ដោយ​មាន​ជាង​៤​ម៉ឺន​ករណី​ហើយ​ដែល​រក​ឃើញ។ ​ខណៈ​ដែល​គ្រប់​រដ្ឋ​ទាំង​អស់​នៅ​អាមេរិក សុទ្ធ​តែ​មាន​ចំនួន​អ្នក​ឆ្លង​ទាំង​អស់។ ​កត្ដា​១​ថ្ងៃ​រក​ឃើញ​ជា​១​ម៉ឺន​ករណី​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​អ្នក​វិភាគ​មើល​ឃើញ​ថា​អាមេរិក នឹង​ក្លាយ​ជា​តំបន់​ក្ដៅ​ជាង​គេ​ដោយសារ​តែ​មេរោគ​Covid1-19 ​នេះ​។ ខណៈ​ដែល​ពលរដ្ឋ​អាមេរិក ​ត្រូវ​គេ​ព្យាករណ៍​ថា​អាច​មាន​អ្នក​ស្លាប់​ដល់​ទៅ​៨​ម៉ឺន​នាក់​ឯ​ណោះ។ ​

ត្បិត​តែ​យ៉ាង​នេះ​លោក ត្រាំ ​នៅ​តែ​ជឿ​ជាក់​លើ​ប្រព័ន្ធ​សុខាភិបាល​របស់​អាមេរិក ​អាច​គ្រប់គ្រង​ស្ថានភាព​នេះ​បាន។ ​ការ​ប្រមូល​អ្នក​ផ្ទុក​មេរោគ​ឱ្យ​បាន​លឿន​នេះ ​នឹង​ធ្វើ​ឱ្យ​អាមេរិក ​កាន់​តែ​ឆាប់​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​បាន​មក​វិញ។ ​លោក ត្រាំ ​បាន​បញ្ជាក់​ទៀត​ថា​លោក​នឹង​បើក​ប្រទេស​ដំណើរ​ការ​ឡើង​វិញ​នៅ​ត្រឹម​ថ្ងៃ​ទី​១២​ខែ​មេសា​ឆ្នាំ​២០២០​ខាង​មុខ។ ដោយ​កំណត់​តំបន់​សុវត្ថិភាព ​ដើម្បី​បើក​ចរន្ដ​សេដ្ឋកិច្ច​វិញ៕

ប្រភព៖ Dailymail អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់