• 2020-03-29 01:25:10
  • ព័ត៌មាន

រំភើប​ចិត្ត ​កម្ពុជា ​ព្យាបាល​អ្នក​ជំងឺ Covid-19 ​ជា​សះស្បើយ​បាន​២១​នាក់​ហើយ​

  • 2020-03-29 01:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កម្ពុជា ​បាន​ប្រកាស​ព្យាបាល​អ្នក​ជំងឺ Covid-19 ​ជា​សះស្បើយ​បាន​២១​នាក់​ហើយ ក្រោយ​ពី​ម្សិលមិញ​នេះ​មាន​អ្នក​ជា​សះស្បើយ​៨​នាក់​បន្ថែម​ទៀត។

​ដោយ​ឡែក​សម្រាប់​៨​នាក់​ដែល​ព្យាបាល​ជា​សះស្បើយ​នោះ​មាន​នៅ​មន្ទីរពេទ្យ​ខ្មែរ សូវៀត ​៥​នាក់ ​បាត់​ដំបង​ម្នាក់ ​កំពង់​ឆ្នាំង​ម្នាក់ ​និង​ព្រះ​វិហារ​ម្នាក់។ ​សរុប​ចំនួន​ជា​សះស្បើយ​ទាំង​អស់​មាន​២១​នាក់​ទៅ​ហើយ។ ​សម្រាប់​អ្នក​ឆ្លង​វិញ ​នៅ​ទូទាំង​ប្រទេស​សរុប​ឡើង​ដល់​១០៣​នាក់ ​ក្រោយ​ពី​រក​ឃើញ​ម្នាក់​ទៀត ជា​ស្ត្រី​ធ្វើ​ការ​នៅ Star TV ​នៅ​ឯ​ប៉ោយប៉ែត ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ​បច្ចុប្បន្ន​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត៕

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់
អត្ថបទថ្មី