• 2020-03-29 02:00:24
  • ព័ត៌មាន

អាមេរិក ​កាន់​តែ​ធ្ងន់​ក ​រក​ឃើញ​អ្នក​ឆ្លង Covid-19 ​ជាង​១២​ម៉ឺន​នាក់ ​និង​ស្លាប់​ជាង​២​ពាន់

  • 2020-03-29 02:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហរដ្ឋ​អាមេរិក ​កាន់​តែ​ទទួល​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ឡើង ​ក្រោយ​ពី​មាន​ករណី​ឆ្លង​មេរោគ Covid-19 ​ដល់​ជាង​១២​ម៉ឺន​នាក់ ​និង​អ្នក​ស្លាប់​បាន​កើន​ដល់​ជាង​២​ពាន់​នាក់​ទៅ​ហើយ។

​គ្រប់​រដ្ឋ​ទាំង​អស់​របស់​អាមេរិក សុទ្ធ​តែ​មាន​ករណី​ឆ្លង​ទាំង​អស់ ប៉ុន្តែ New York ​និង Washington DC ​ជា​កន្លែង​ដែល​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ។ ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​នេះ ​ក្រោយ​ពី​អាមេរិក ​បាន​ធ្វើ​តេស្ដ​ប្រជាជន​ជា​ច្រើន​ម៉ឺន​នាក់​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​ដើម្បី​ធ្វើ​យ៉ាងណា​ស្វែង​រក​អ្នក​មាន​ផ្ទុក​មេរោគ​ឱ្យ​បាន​លឿន​បំផុត។ គេ​បាន​ព្យាករណ៍​ថា​នៅ​អាមេរិក ​នឹង​មាន​មនុស្ស​ឆ្លង​មេរោគ​នេះ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ​ហើយ​ករណី​ស្លាប់​វិញ​ក៏​អាច​កើន​ឡើង​ខ្លាំង​ផង​ដែរ។ ដោយ​អាច​មាន​ដល់​ទៅ​៨​ម៉ឺន​នាក់​ឯ​ណោះ។

​សរុប​អ្នក​ឆ្លង​លើ​សកល​លោក​នេះ ​គឺ​មាន​ដល់​ទៅ​ជាង​៦០​ម៉ឺន​នាក់ ​និង​ចំនួន​អ្នក​ស្លាប់​ដោយ​មេរោគ​នេះ​ឡើង​ដល់​ជាង​៣​ម៉ឺន​នាក់​ហើយ៕

ប្រភព៖ CNN អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់