• 2020-03-30 02:42:46
  • ព័ត៌មាន

កម្ពុជារកឃើញ​៤ករណី​ថ្មី គឺជនជាតិបារាំង ១នាក់ និង​ខ្មែរ​៣នាក់

  • 2020-03-30 02:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​រក​ឃើញ​អ្នក​មានជំងឺកូវីដ​១៩ ចំនួន​ ៤នាក់​ថ្មី ដែល​ធ្វើ​ឲ្យ​តួលេខ​កើន​ដល់​១០៧នាក់ គិតត្រឹមថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២០។ នេះ​បើ​យោងតាម​សេចក្ដីប្រកាសរបស់​ក្រសួង​សុខាភិបាល​កម្ពុជា។

ទន្ទឹមនឹង​រកឃើញ​វិជ្ជមាន​កូវីដ​១៩​ថ្មី ៤ករណី ក៏​មានការព្យាបាល​ជា​ចំនួន​២ករណីផងដែរ ដែល​ធ្វើ​ឲ្យ​តួលេខ​អ្នក​ជាសះស្បើយ​សរុប​ចំនួន ២៣នាក់។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

របាយការណ៍បាន​លម្អិត​ថា អ្នកកើតជំងឺ​កូវីដ​១៩​ថ្មី គឺជា​បុរស​ជនជាតិ​បារាំង​១នាក់​ អាយុ​៦១ឆ្នាំ នៅ​ទួល​ទំពូង​ រាជធានីភ្នំពេញ​។ អ្នក​មានជំងឺ​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្គុយយ៉ាណា មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ២២ ខែមីនា​ ឆ្នាំ​២០២០​ មាន​វិជ្ជមាន​កូវីដ១៩ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ក្រៅពីជនជាតិ​បារាំង​ គឺ​ជនជាតិ​ខ្មែរ​ ៣នាក់​បាន​កើត​ជំងឺ​កូវីដ១៩ ដូចខាងក្រោម៖

  • បុរសជនជាតិ​ខ្មែរ​អាយុ​៣០ឆ្នាំ សង្កាត់​ផ្សារកណ្ដាល​ ក្រុងប៉ោយប៉ែត​ ជា​អ្នក​បម្រើ​ការ​នៅ​កាស៊ីណូ​ និង​ខារ៉ាអូខេ​មួយ​នៅ​ច្រក​ប៉ោយប៉ែត​ ដែល​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ខេត្តបន្ទាយមានជ័យ។

  • បុរសជនជាតិ​ខ្មែរ​អាយុ ៣១ឆ្នាំ​ នៅ​ឃុំ​តាអុង ស្រុក​ចំការ​លើ ខេត្តកំពង់ចាម មាន​វិជ្ជមាន​វីរុស​កូវីដ​១៩ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ បុរសនេះជាអ្នកដំណើរ​វិលត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​ មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ​២០២០។

  • ស្រ្តីជនជាតិខ្មែរ​អាយុ​២០ឆ្នាំ នៅសង្កាត់​ឬស្សី១ ខណ្ឌ​៧មករា​ រាជធានីភ្នំពេញ​ មាន​វិជ្ជមាន​វីរុស​កូវីដ​១៩ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខ្មែរ-សូវៀត។ ស្រ្តី​រូប​នេះ ជានិស្សិត​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​អង់គ្លេស​ មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២០៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់