• 2020-03-30 08:04:51
  • ព័ត៌មាន

ការពារកុំឲ្យចេះតែភ្លេចខ្លួន ទាល់តែដាក់សាររំលឹកជាប់ ជំរុញឲ្យប្រុងប្រយ័ត្នចំពោះកូវីដ១៩ គ្រប់ជំហាន

  • 2020-03-30 08:04:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមើលឃើញពីការរីករាលដាលនៃវីរុសកូវីដ១៩ ប្រជាជនកម្ពុជាជាច្រើនកំពុងតែនៅផ្ទះ រក្សាគម្លាតពីកន្លែងអូអរ ស្របតាមការណែនាំពីរដ្ឋាភិបាល និងអង្គការសុខភាពពិភពលោក (WHO)។ បច្ចុប្បន្នសាលារៀន និងស្ថាប័នជាច្រើនបានចេញគោលការណ៍ធ្វើការពីផ្ទះ ការដឹកជញ្ជូនអាហារ ឬសម្ភារៈផ្សេងៗ និងសេវាធនាគារ បានងាកមកដំណើរការតាមអនឡាញ ឬ អ៊ីនធឺណិត ដើម្បីកាត់បន្ថយការចេញក្រៅ បើមិនចាំបាច់។

ដើម្បីគាំទ្រ និងលើកកម្ពស់ការរក្សាគម្លាតគ្នានោះ ក្រុមហ៊ុន Smart Axiata បានផ្សព្វផ្សាយយ៉ាងសកម្មនូវព័ត៌មានដែលបានផ្ទៀងផ្ទាត់ដោយក្រសួងសុខាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយតករទូរគមនាគមន៍កម្ពុជា និងអង្គការយូនីសេហ្វ (UNICEF) តាមរយៈបណ្ដាញផ្សេងៗដូចជាសារ SMS, IVR, CRBT និងបណ្ដាញផ្សព្វផ្សាយសង្គម។

មិនតែប៉ុណ្ណោះស្មាតបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយផ្លាស់ប្ដូរស្លាកសញ្ញាប្រតិបត្តិករ ទៅជា “#StaySafe-Smart” ជំនួសឲ្យ "Smart” ដូចរាល់ដង។

ការផ្លាស់ប្តូរថ្មីនេះ ត្រូវបានមើលឃើញថា ជារឿងតិចតួច តែអាចជួយក្រើនរំលឹកដល់ប្រជាជនកម្ពុជាទាំងអស់ឲ្យអនុវត្តតាមគោលការណ៍ រក្សាគម្លាត ផ្អាកការជួបជុំ ឬកន្លែងដែលមានមនុស្សច្រើន ដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ១៩។ ដូច្នេះរួមគ្នាជាមួយស្មាត រក្សាអនាម័យផ្ទាល់ខ្លួន អនុវត្តការស្ថិតនៅឆ្ងាយពីគ្នា អប់រំណែនាំអ្នកនៅជុំវិញខ្លួន។

បញ្ជាក់៖ ស្លាកសញ្ញាប្រតិបត្តិករ អាចលេចចេញបានអាស្រ័យលើម៉ូឌែលទូរស័ព្ទ ឬលោតលើប្រព័ន្ធ IOS និងប្រព័ន្ធ Android មួយចំនួនតែប៉ុណ្ណោះ។

មតិយោបល់