• 2020-03-30 07:01:14
  • ព័ត៌មាន

ថៃមានអ្នកស្លាប់ដោយសារ Covid-19 ២នាក់ថែមទៀត ខណៈអ្នកឆ្លងថ្មី ១៣៦នាក់

  • 2020-03-30 07:01:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល​ថៃ បាន​និយាយ​នៅថ្ងៃ​ចន្ទ​នេះ​ថា​មាន​ករណី​អ្នក​ស្លាប់​ដោយ​សារ​កូរ៉ូណាវីរុស ២​ករណី​ទៀត ដែល​បណ្ដាល​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ក្នុង​ប្រទេស​ឡើង​ដល់ ៩​នាក់។

អ្នក​ស្លាប់​ថ្មី​ទាំង​ពីរ​នាក់ មាន​បុរស​ជនជាតិ​ថៃ​វ័យ ៥៤​ឆ្នាំ​ម្នាក់​នៅ​ខេត្ត Yala ដែល​ទើប​ធ្វើ​ដំណើរ​មក​ពី​ម៉ាឡេស៊ី និងម្នាក់​ទៀត​គឺ​ស្ត្រី​វ័យ ៥៦​ឆ្នាំ​នៅ​ក្នុង​ទីក្រុង​បាងកក។ យោង​​តាម​ Anupong Sujariyakul មន្ត្រីជាន់ខ្ពស់នៅនាយកដ្ឋានត្រួតពិនិត្យជំងឺនៃក្រសួងសុខាភិបាល ឲ្យ​ដឹង​ថា​អ្នក​ទាំង​ពីរ​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

គិត​មក​ត្រឹម​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ថៃ​មាន​អ្នក​ឆ្លង​ថ្មី ១៣៦​ករណី​ដែលបណ្ដាល​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​ឡើង​ដល់ ១ ៥២៤​នាក់ ក្នុង​នោះ ១ ៣៨៨​កំពុង​នៅ​មន្ទីរពេទ្យ ខណៈ​ដែល ២៣​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់