• 2020-03-30 07:41:14
  • ព័ត៌មាន

រដ្ឋបាលខេត្តព្រះសីហនុ ច្រានចោលចំពោះព័ត៌មានបិទក្រុងក្នុងខេត្តព្រះសីហនុ

  • 2020-03-30 07:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលខេត្តព្រះសីហនុបានច្រានចោលចំពោះព័ត៌មានប្រឌិតមួយដែលថា ក្រុងព្រះសីហនុបិទ បន្ទាប់ពីការរកឃើញថាមានអ្នកឆ្លងកូវីដ១៩។

កាលពីថ្ងៃទី២៩ ខែមិនានេះ រដ្ឋបាលក្រុងព្រះសីហនុបានធ្វើការបង្ហោះសារក្នុងហ្វេសប៊ុកផ្លូវការថា នៅក្នុងទូទាំងខេត្តព្រះសីហនុទាំងមូល មិនមានការបិទក្រុងនោះទេ ប្រជាពលរដ្ឋ និងសាធារណៈជនអាចចេញចូលជាធម្មតាមិនមានការហាមប្រាណអ្វីនោះទេ។

រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំជឿព័ត៌មានមិនពិតដែលបានផ្សព្វផ្សាយកន្លងមក ព្រោះថាព័ត៌មានទាំងនោះផ្សព្វផ្សាយឡើងក្នុងចេតនាបង្កចលាចលវឹកវរក្នុងសង្គមតែប៉ុណ្ណោះ៕

ប្រភព ៖ រដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទ ៖ Art

មតិយោបល់