• 2020-03-31 07:12:40
  • ព័ត៌មាន

នាយករដ្ឋមន្រ្តី ម៉ាឡេស៊ី "គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលឡើយ" ក្នុងអំឡុងពេលកូវីដ១៩

  • 2020-03-31 07:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តី លោក Muhyiddin Yassin បានថ្លែងក្នុងពេលប្រកាសផ្សាយផ្ទាល់តាមទូរទស្សន៍ថា «គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលឡើយ» ក្នុងអំឡុងពេលពេលនៃការរាតត្បាតជំងឺកូវីដ ១៩។

ប្រទេសម៉ាឡេស៊ីត្រៀមជាស្រេចនូវកញ្ចប់ថវិកាសំរាប់ជំរុញសេដ្ឋកិច្ចដែលមានចំនួន ២៥០ ប៊ីលានរីងហ្គីត (ស្មើនឹង ៥៧,៥ប៊ីលានដុល្លារអាមេរិក) ត្រូវបានត្រៀមដើម្បីដោះស្រាយផលប៉ះពាល់អវិជ្ជមានដោយសារជំងឺ រាតត្បាត COVID-19 ជាមួយសាររំជូលចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី «គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលឡើយ»

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin

គួរបញ្ជាក់ថា កញ្ចប់ថវិកានេះរួមមានទឹកប្រាក់ចំនួន ១២៨ប៊ីលានរីងហ្គីត សម្រាប់កម្មវិធីសុខុមាលភាព និងថវិកាចំនួន ១០០ប៊ីលានរីងហ្គីត សម្រាប់ជួយដល់បណ្តាក្រុមហ៊ុនអាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម ផងដែរ ដែលមានន័យថា ជួយដល់អ្នកដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការរំខានផ្នែកសេដ្ឋកិច្ចដោយសារការផ្ទុះឡើងនៃជំងឺ COVID-19។

លោកក៏បានបន្ថែមទៀតថា សាច់ប្រាក់ចំនួន ១០ប៊ីលានរីងហ្គីត នឹងត្រូវចំណាយដើម្បីគាំទ្រដល់ក្រុមមានប្រាក់ចំណូលទាប និងពាក់កណ្តាល។ ចំពោះកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច គឺបន្ថែមទៅលើកញ្ចប់ថវិកាសារពើពន្ធ ២០ប៊ីលានរីងហ្គីដ ដែលបានប្រកាសកាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២០។

ប្រភព ៖ VNA

ប្រែសម្រួល ៖ Art

មតិយោបល់