• 2020-03-31 08:30:03
  • ព័ត៌មាន

វិធានការក្ដៅ! ពលរដ្ឋអូស្ត្រាលីណាហ៊ានចេញពីផ្ទះ ប្រឈមជាប់គុក ៦ខែនិងពិន័យជាង ១ម៉ឺនដុល្លារ

  • 2020-03-31 08:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​អូស្ត្រាលី​អាច​នឹង​ប្រឈម​ការ​រង​ពិន័យ​រហូត​ដល់ ១៣ ០០០​ដុល្លារ ប្រសិន​បើ​ពួកគេ​ហ៊ាន​ល្មើស​ការ​ហាម​ឃាត់​មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ដើម្បី​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​ឆ្លង Covid-19។

យោង​តាម​នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក Scott Morrison ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា មិន​ឲ្យ​មាន​ការ​ជួបជុំ​មនុស្ស​ចាប់​ពី ២​នាក់​ឡើង​ទៅ ហើយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មាន​វ័យ ៧០​ឆ្នាំ​ឡើ​ង​នៅ​ផ្ទះ​កុំ​ចេញ​ទៅ​ក្រៅ។ នេះ​មាន​ន័យ​ថា​ពលរដ្ឋ​នៅ​តែ​អាច​ទំនាក់ទំនង​គ្នា​ជាមួយ​សមាជិក​គ្រួសារ ឬ​អ្នក​រួម​បន្ទប់ ប៉ុន្តែ​មិន​អាច​លើស​ពី ២​នាក់​នោះ​ទេ។ ដោយ​ឡែក​ការ​ចេញ​ទៅ​ក្រៅ​ផ្ទះ​នៅ​តែ​អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើ​ពួកគេ​មាន​ហេតុផល​មួយ​ក្នុង​ចំណោម ៨​ខាងក្រោម ៖

  • ទិញអាហារ ឬរបស់ប្រើប្រាស់​ចាំបាច់​ផ្សេងៗ
  • ទៅទទួលការព្យាបាល​សុខភាព ឬសេវាកម្មសុខាភិបាល​ផ្សេងៗ
  • ទៅ​ហាត់ប្រាណ​ម្នាក់ឯង ឬជាមួយ​អ្នក​ផ្សេងដែលមិនលើសពី២នាក់
  • ទៅ​បំពេញការងារដែលចំបាច់បំផុតសម្រាប់អាជីវកម្មដែលមិនអាចធ្វើការពីផ្ទះបាន
  • សួរសុខទុក្ខសាច់ញាត់ដែលឈឺធ្ងន់ ឬចូលរួមបុណ្យសព
  • ផ្ដល់ការថែទាំងដល់សមាជិកគ្រួសារ
  • ទៅតុលាការតាមដីកាបង្គាប់
  • ទៅកន្លែងថែទាំកុមារ, សាលារៀន ឬគ្រឺះស្ថាន​អប់រំ​ផ្សេង​ៗ

ក្នុងនោះប្រសិនបើ​ពួកគេ ត្រូវ​បាន​រកឃើញ​ថា​ចេញ​ក្រៅ​ផ្ទះ​ដោយ​មិន​មាន​ហេតុផល​ណា​មួយ​សមស្រប​ក្នុង​ចំណោមនេះ ពួកគេ​អាច​នឹង​រង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​ជាង ១៣ ០០០​ដុល្លារ ឬ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៦​ខែ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់