• 2020-04-02 04:17:40
  • ព័ត៌មាន

ក្រុមហ៊ុនអាកាសចរអង់គ្លេស គ្រោងផ្អាកការងារបុគ្គលិកជាង ៣ម៉ឺននាក់ដោយសារ Covid-19

  • 2020-04-02 04:17:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនអាកាសចរ​អង់គ្លេស (British Airways) រំពឹង​ថា​នឹង​ប្រកាស​ការ​ផ្អាក​ការងារ​បុគ្គលិក​ជាង ៣៦ ០០០​នាក់​របស់​ខ្លួន។ នេះ​បើ​យោង​តាម​របាយការណ៍​របស់ BBC កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អាកាសចរ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ Unite Union ដែល​រួមបញ្ចូល​ទាំង​ការ​ផ្អាក​ការងារ​ជាង ៨០% នៃ​បុគ្គលិក​បម្រើ​ការ​លើ​យន្ដហោះ, បុគ្គលិកនៅលើដី, វិស្វករ និង​អ្នក​ធ្វើ​ការ​នៅ Head office ផងដែរ។ ក្រុមហ៊ុន​នេះ បន្ថែម​ថា​ពួកគេ​លែង​ត្រូវ​ការ​បុគ្គលិក​ឲ្យ​ធ្វើ​ការ​បន្ដ​ទៀត​ហើយ។ ការ​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​អាកាសចរ​ខាង​លើ បាន​សម្រេច​ផ្អាក​ការហោះ​ហើរ​បណ្ដោះ​អាសន្ន​ពី​អាកាសយានដ្ឋាន Gatwick នៅ​ភាគ​ខាង​ត្បូង​អង់គ្លេស​ដែល​ជា​អាកាសយានដ្ឋាន​មមាញឹក​ជាង​គេ​ទី២ ដោយ​សារ​បញ្ហា​វីរុស Covid-19៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់