• 2020-04-02 06:55:03
  • ព័ត៌មាន

ក្មេងប្រុសវៀតណាមអាយុ ១១ឆ្នាំម្នាក់ ចេញពីមន្ទីរពេទ្យក្រោយព្យាបាលជាសះស្បើយពី Covid-19

  • 2020-04-02 06:55:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេងប្រុសជនជាតិវៀតណាមអាយុ ១១ឆ្នាំម្នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​នៃ​ឃុំ Thanh Mien ក្នុង​ខេត្ត Hai Duong កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ ក្រោយ​ពេល​ដែល​រូប​គេ​ទទួល​ការ​ព្យាបាល​ជា​សះ​ស្បើយ​ពី​មេរោគ Covid-19។

យោង​តាម​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​នេះ​បាន​ចុះចត​នៅ​ព្រលាន​យន្ដហោះ​ទីក្រុង​ហាណូយ​កាល​ពី​ថ្ងៃ​ទី ៩​ខែ​មីនា ហោះ​ហើរ​មក​ពី​ទី​ក្រុង​ឡុងដ៏។ បន្ទាប់​មក​រូប​គេ បាន​ដាក់​ខ្លួន​ឲ្យ​នៅ​ដោយ​ឡែក​នៅ​មណ្ឌល​សុខភាព Thanh Mien និង​រក​ឃើញ​វិជ្ជមាន​វីរុស Covid-19 នៅ​ថ្ងៃ​ទី ១៨​ខែ​មីនា។ ក្រោយ​ការ​ព្យាបាល​ជា​សះ​ស្បើយ ក្មេង​ប្រុស​រូប​នេះ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​​នឹង​មាន​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​យ៉ាង​ហោច ១៤​ថ្ងៃ​ទៀត។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ វៀតណាម​បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​កូរ៉ូណា​សរុប ២១៨​ករណី​ហើយ​ទូទាំង​ប្រទេស ដោយ​ក្នុង​នោះ​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ៦៣​នាក់ ហើយ​គ្មាន​អ្នក​ស្លាប់​ដោយ​សារ​ឆ្លង​វីរុស​ទេ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់