• 2020-04-03 00:21:14
  • ព័ត៌មាន

កូរ៉េខាងជើង ថាប្រទេសខ្លួនគ្មានជំងឺកូវីដ១៩ ស្អីហ្នឹងទេ!

  • 2020-04-03 00:21:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រីសុខាភិបាលជាន់ខ្ពស់នៅទីក្រុងព្យុងយ៉ាង បានទទូចថា ប្រទេសកូរ៉េខាងជើងនៅតែមិនមានការឆ្លងជំងឺកូវីដ១៩ បើទោះបីជាមានការមន្ទិលសង្ស័យពីបរទេស ស្របពេលដែលករណីឆ្លងនៃជំងឺនេះបានកើនលើស១លាននាក់ នៅទូទាំងពិភពលោកក៏ដោយ។

កូរ៉េខាងជើង បានបិទព្រំដែនរបស់ខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ពីវីរុសកូវីដ១៩ ត្រូវបានគេរកឃើញដំបូងនៅចិន ដែលជាប្រទេសជិតខាងរបស់ខ្លួន កាលពីខែមករា ហើយបានដាក់ចេញនូវវិធានការទប់ស្កាត់យ៉ាងតឹងរឹងទៀតផង។

លោក Pak Myong Su ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺរាតត្បាតរបស់កូរ៉េខាងជើង បានទទូចថា កិច្ចខិតខំប្រឹងប្រែងនេះបានទទួលជោគជ័យទាំងស្រុង។

លោក Pak បានប្រាប់សារព័ត៌មាន AFP ថា៖ «រហូតមកដល់ពេលនេះ មិនមាននរណាម្នាក់បានឆ្លងវីរុសនេះឡើយ នៅក្នុងប្រទេសរបស់យើង។ យើងបានអនុវត្តនូវវិធានការណ៍ជាមុន ដូចជាការធ្វើអធិការកិច្ច និងការដាក់ឲ្យនៅដាច់ឆ្ងាយ សម្រាប់បុគ្គលទាំងអស់ដែលចូលប្រទេសរបស់យើង និងការសម្លាប់មេរោគលើទំនិញទាំងអស់ ក៏ដូចជាការបិទព្រំដែន និងបិទផ្លូវសមុទ្រ រួមទាំងផ្លូវអាកាសផងដែរ"៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់