• 2020-04-03 10:53:20
  • ព័ត៌មាន

អ្នកនៅផ្ទះ គួរមាន App ទាំង ១១ នេះ ស្រួល​កុម្ម៉ង់​ទិញ​ម្ហូបអាហារ ភេសជ្ជៈ បន្លែត្រីសាច់​ ដឹកជូន​លឿនៗ!

  • 2020-04-03 10:53:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ Covid-19 កំពុង​វាយ​លុក​​ទូទាំង​ពិភពលោក ប្រជាជន​ភាគ​ច្រើន​ រួមទាំងនៅ​​កម្ពុជាផងនោះ ​​បាន​ចូលរួម​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​ ​តាម​រយៈ​ការ​ស្នាក់​នៅ​ក្នុង​ផ្ទះ។ ទោះនៅផ្ទះ តម្រូវ​ការ​ចាំ​បាច់​មួយ​ចំនួន​នៅ​តែ​មិន​អាច​ជៀស​បាន​ ដូច​ជា​ម្ហូប​អាហារ ភេសជ្ជៈ គ្រឿង​ឧបភោគ​បរិភោគ ជាដើម។ ដើម្បី​ងាយស្រួល មិនចាំបាច់​ចេញទៅ​ទិញ​ ប្រិយមិត្តគួរ​កុម្ម៉ង់​តាមរយៈ​ App លើ​ទូរសព្ទដៃ។

Sabay សូម​ណែនាំ​ឲ្យ​ស្គាល់ App ដឹកជញ្ជូន ចំនួន ១១ ដូចខាងក្រោម៖

១. Nham24

Nham24 គឺជា App ដែល​បម្រើ​សេវាកម្ម​ចម្រុះ​មាន​ដូច​ជា​ការ​កុម្ម៉ង់​អាហារ, គ្រឿង​ទេស, ផលិត​ផល​ច្រើន​សម្បូរ​បែប និង​ការដឹកជញ្ជូន។ Nham 24 ភ្ជាប់​ទំនាក់​ទំនង​អតិថិជន​ទៅ​កាន់​ភោជនីយដ្ឋាន និង​ហាងជា​ច្រើន​ដែល​នៅ​ក្បែរ​លោក​អ្នក។ តម្លៃ​សេវាកម្ម​សមរម្យ​ចាប់​ពី ១ ទៅដល់ ៣ដុល្លារ​ប៉ុណ្ណោះ អាស្រ័យ​តាម​ទីតាំង ជិតឬឆ្ងាយ។

ដោនឡូតយក App Nham24 ៖ សម្រាប់ IOS & សម្រាប់ Android

២. Bloc

Bloc Delivery គឺជា App ដឹកជញ្ជូន​ដែល​បម្រើ​ការ​ប្រចាំ​ថ្ងៃ​សម្រាប់​អតិថិជន។ កាន់តែងាយស្រួល​សម្រាប់​ការ​កុម្ម៉ង់​អាហារ, ភេសជ្ជៈ និង​ផលិតផល​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ សម្រាប់​តម្លៃ​ដឹកជញ្ជូន​មាន​ចាប់​ពី ១ដុល្លារ ដល់ ៣​ដុល្លារ​ អាស្រ័យ​លើ​ទីតាំង​ជិត​ឆ្ងាយ។

ដោនឡូតយក App Bloc តាម​រយៈ ៖ សម្រាប់ IOS & សម្រាប់ Android

៣. E-gets

E-gets បម្រើ​ជូន​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ និង​ភេសជ្ជៈ​រហ័ស​ទាន់​ចិត្ត​តាម​ការ​កុម្ម៉ង់ និង​តម្រូវ​ការ​របស់​ភ្ញៀវ។ ជាមួយ E-gets លោក​អ្នក​អាច​ធ្វើ​ការ​បង់​ប្រាក់​តាម​រយៈ Online និង​អ្នក​ដឹក​ជញ្ជូន​ផ្ទាល់។

ដោនឡូតយក App E-gets តាម​រយៈ ៖ សម្រាប់ IOS & សម្រាប់ Android

៤. Foodpanda

Foodpanda ផ្ដល់ជូន​នូវ​សេវកម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ​យ៉ាង​ឆាប់​រហ័ស​មក​ពី​ភោជនីយដ្ឋាន​ល្អ​បំផុត​នៅ​ក្បែរ​អតិថិជន។ មាន​ប្រភេទ​អាហារ​ច្រើន​ជម្រើស​ទៅ​តាម​ការ​ចង់​បាន​របស់​អតិថិជន ជាមួយ​ការ​ដឹក​ជញ្ជូន​ឆាប់​រហ័ស​ក្នុង​តម្លៃ​សមរម្យ​ទៅ​តាម​ទីតាំង។

ដោនឡូតយក App FoodPanda តាម​រយៈ ៖ សម្រាប់ IOS & សម្រាប់ Android

៥. Muuve

Muuve គឺ​ជា​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូបអាហារ​ដែល​ទើប​បង្កើត​ឡើង​ថ្មី ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​ជម្រើស​កុម្ម៉ង់​ងាយស្រួល និង​ឆាប់​រហ័ស។ Muuve ផ្ដល់ជូន​នូវ​ជម្រើស​ដ៏​សម្បូរ​បែប​រាប់​ចាប់​តាំង​ពី​ភោជនីយដ្ឋាន​ល្បី​ៗ រហូត​ដល់​អាហារតាម​ផ្លូវ Street Food។

ដោនឡូតយក App Muuve តាម​រយៈ ៖ សម្រាប់ IOS & សម្រាប់ Android

៦. រហ័ស Delivery

រហ័ស Delivery ផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនពីអ្នកលក់ដល់អ្នកទិញក្នុងថ្ងៃតែមួយ ដោយមានសេវាកម្មទៅប្រមូលអីវ៉ាន់ដល់គេហដ្ឋានអស់លោកអ្នកផងដែរ និងផ្ទេរប្រាក់ក្នុងថ្ងៃតែមួយ សម្រាប់អ្នកប្រកបអាជីវកម្មអនឡាញ ONLINE។

ទំនាក់ទំនង រហ័ស Delivery តាម​រយៈ ៖ ហ្វេសប៊ុក រហ័ស Delivery

៧. KH Express

ខេអេចអ៊ិចប្រេស គឺជា​សេវាកម្ម​ឈាន​មុខ​គេនៅក្នុងឧស្សាហកម្មសេវាកម្មដឹកជញ្ជូនតាមតំរូវការ យើងដឹកជញ្ជូនទំនិញគ្រប់ប្រភេទកញ្ចប់តាមអ៊ិនធើណិតឯកសារ។

ដោនឡូតយក App Kh Express ៖ សម្រាប់ Android

៨. Grocery Delivery

Grocery Delivery គឺជាផ្សារទំនើបតាមអ៊ិនធឺរណែតចុងក្រោយបង្អស់មួយនៅភ្នំពេញជាមួយនឹងការដឹកជញ្ជូនរហ័ស និង​ដឹកជូននៅថ្ងៃបន្ទាប់។ ផ្តល់ជូនការបញ្ចុះតម្លៃ ​ដ៏ល្អបំផុតលើការទិញទំនិញ។ ដឹកជញ្ជូនដោយឥតគិតថ្លៃសម្រាប់ការ​ចំណាយ​ ៤០ ដុល្លារឡើងទៅ។ ទូទាត់តាមកាតឥណទានឬសាច់ប្រាក់លើការដឹកជញ្ជូន។

ដោនឡូតយក App Grocery Delivery តាម​រយៈ ៖ សម្រាប់ IOS & សម្រាប់ Android

៩. Grocerdel

Grocerdel ផ្តល់ជូននូវ​កុម្ម៉ង់​​អាហារ​ និង​គ្រឿងទេស​រាប់ពាន់​មុខ ​តាម​តម្រូវ​ការ​របស់​អតិថិជន។ ចំណាយ​តិច​ និង​ចំណេញ​ពេល​វេលា​ខ្ពស់ ជាមួយ​ការ​ដឹក​ជញ្ជូន​ទៅ​ដល់​គេហដ្ឋាន​របស់​លោក​អ្នក។

ដោនឡូតយក App Grocerdel តាម​រយៈ ៖ សម្រាប់ IOS & សម្រាប់ Android

១០. Deli-shop

Deli-shop ជា​ផ្សារ​ទំនិញ Supermarket online ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា​ជាមួយ​ជម្រើស​ផលិត​ផល​ជាង ៩​ពាន់​មុខ។ ផលិតផល មាន​ដឹក​ជូន​ដល់​គេហដ្ឋាន​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ប៉ុណ្ណោះ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អតិថិជន។

១១. ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា

ប្រិយមិត្ត អាចកុម្ម៉ង់​ទិញត្រី សាច់ បន្លែ និងផ្លែឈើសុទ្ធ១០០% បានពីផ្សារទំនើបកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា។ ដឹកជញ្ជូនកសិផលធម្មជាតិដល់ផ្ទះដោយឥតគិតថ្លៃ អាចទាក់តាមទូរសព្ទលេខ៖ ០១១ ៤៤៤ ៤៤៤ ឬតាមរយៈ App Navatra Market (ចុចដោនឡូត) ៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់