• 2020-04-04 05:00:00
  • ព័ត៌មាន

មិនថាថវិកា ឬសម្ភារៈ សុទ្ធតែអាចចូលរួម​យុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩

  • 2020-04-04 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន អាយអុិនជី ហូលឌីង ដឹកនាំដោយ លោក កែវ សូថា តំណាងឲ្យលោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងលោកជំទាវ ប្រធានអគ្គនាយកក្រុមហ៊ុន ING Holdings Co., Ltd បានឧបត្ថម្ភទឹកពិសាធម្មជាតិ ប្រូវីដា ចំនួន ១០០០កេស ជូនដល់កាកបាទក្រហមកម្ពុជាខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១។ ក្នុង​ឱកាស​នោះ ក៏​មានការចូលរួមពី នាយកសាខា នាយិការង និងមន្ត្រីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល សម្រាប់ចូលរួមយុទ្ធនាការ បង្ការ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តកណ្តាលផងដែរ។

សូមបញ្ជាក់ថា ប្រូវីដា ជាទឹកពិសាធម្មជាតិទី១ នៅកម្ពុជា ដែលមានប្រភពផុសចេញពីតំបន់ព្រៃត្រូពិចធម្មជាតិនាជួរភ្នំខេត្តកំពត សម្បូរដោយសារធាតុចិញ្ចឹមដ៏ច្រើនសំបូរបែប មានតុល្យភាពល្អប្រសើរបំផុតសម្រាប់​សុខភាព ដែលមានទីតាំងនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ អាចទាក់ទង​បាន​តាមរយៈ​លេខ​ទូរសព្ទ៖ (+៨៥៥)៨៧ ៧៨៧ ៩៧៨ - ៨៧ ៧៨៤ ០៧៨ ឬតាម​អីម៉ែល៖ delivery@provid-water.com គេហទំព័រ៖ www.provida-water.com

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹក​ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ កម្ពុជា មានអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ១១៤នាក់ ចំនួនអ្នកព្យាបាលជាសះស្បើយ ចំនួន ៣៥នាក់ កំពុងព្យាបាលចំនួន ៧៩នាក់ និងមិនមានអ្នកស្លាប់នោះទេ៕

អត្ថបទាក់ទង៖ គំរូល្អ! ក្រុមហ៊ុនឯកជន បន្ត​ឧបត្ថម្ភ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺកូវីដ១៩

មតិយោបល់