• 2020-04-06 01:32:28
  • ព័ត៌មាន

អ្នកស្លាប់ដោយសារ Covid-19 នៅអ៊ីតាលី ធ្លាក់ចុះទាបបំផុតមិនធ្លាប់មានជាង ២សប្ដាហ៍

  • 2020-04-06 01:32:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ប្រទេស​អ៊ីតាលី បាន​រាយ​ការណ៍​ចំនួន​អ្នក​ស្លាប់​ថ្មី​ដោយ​សារ​កូរ៉ូណាវីរុស​ចំនួន ៥២៥​ករណី ដែល​ជា​ចំនួន​ទាប​បំផុត​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​ថ្ងៃ​ទី ១៩​ខែ​មីនា​មក។

យោង​តាម​តួលេខ​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​នៅ​អ៊ីតាលី​ឡើង​ដល់ ៩៦៩​នាក់​ក្នុង​រយៈ​ពេល ២៤​ម៉ោង​កាល​ពី​ថ្ងៃ​ទី ២៧​ខែ​មីនា។ ប៉ុន្តែ​ក្រោយ​មក​ចំនួន​អ្នក​ស្លាប់ ក៏​ចាប់​ផ្ដើម​ធ្លាក់​ចុះ​ជា​បន្ដ​បន្ទាប់។ ទោះ​យ៉ាង​ណា​ក៏​ដោយ ជំងឺ Covid-19 ដែល​បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​អ៊ីតាលី​ដំបូង​កាល​ពី​ថ្ងៃ ២០​កុម្ភៈនេះ បាន​បណ្ដាល​ឲ្យ​អ្នក​ស្លាប់​សរុប ១៥ ៨៨៧​នាក់ ដែល​ច្រើន​ជាង​ប្រទេស​ណា​ទាំង​អស់​ក្នុង​ពិភពលោក៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់