• 2020-04-07 02:01:51
  • ព័ត៌មាន

ប្រសើរណាស់! លើកដំបូងបង្អស់ ចិនមិនមានអ្នកស្លាប់ដោយសារ Covid-19 ក្នុងពេលជាង ២ខែ

  • 2020-04-07 02:01:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អង្គារ​នេះ ប្រទេស​ចិន​មិន​មាន​អ្នក​ស្លាប់​ថ្មី​ដោយ​សារ Covid-19 សូម្បី​តែ​មួយ​ករណី​ដែល​មិន​ធ្លាប់​មាន​អស់​រយៈ​ពេល​ជាង​២​ខែ ពោល​ចាប់​តាំង​ពី​ខែ​មករាមក។

យោង​តាម គណកម្មការ​សុខាភិបាល​ចិន ឲ្យ​ដឹង​ថា​ប្រទស​ចិន​ទាំង​មូល​បាន​រាយការណ៍​ចំនួន​អ្នក​ឆ្លង​ថ្មី ៣២​ករណី ដែល​ធ្លាក់​ចុះ​ពី ៣៩​ករណី​កាល​ពី​ដើម​សប្ដាហ៍​ហើយ​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ។ ក្នុង​ចំណោម​ករណី​ថ្មី​ទាំង​អស់​កាល​ពី​ថ្ងៃ​ចន្ទ រួម​មាន​អ្នក​ដំណើរ​មក​ពី​បរទេស​ភាគ​ច្រើន ដែល​បណ្ដាល​ឲ្យ​ករណី​នាំ​ចូល​ក្នុង​ប្រទេស​ចិន​ឡើង​ដល់ ៩៨៣​ករណី។ ជាមួយគ្នា​ដែរ ចិន​បាន​រក​ឃើញ​ថា​ករណី​អ្នក​ឆ្លង​ថ្មី បាន​ធ្លាក់​ចុះ​ជា​បន្ដ​បន្ទាប់​ចាប់​តាំង​ពី​ខែ​មីនា​មក ប៉ុន្តែ​នៅ​មាន​ការ​ព្រួយ​បារម្ភ​ពី​ករណី​នាំ​ចូល​ពី​បរទេស។

មក​ទល់​ពេល​នេះ ចិន​រាយការណ៍​ចំនួន​អ្នក​ឆ្លង​ដោយ​សារ​កូរវីដ១៩​សរុប ៨១ ៧៤០​ករណី​ដោយ​ក្នុង​នោះ​មាន​អ្នក​ស្លាប់ ៣ ៣៣១​នាក់ និង​ជា​សះស្បើយ ៧៧ ១៦៧នាក់៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់