• 2020-04-08 02:37:43
  • ព័ត៌មាន

កុំដណ្ដើមគ្នាទិញនៅផ្សារ! បន្លែត្រីសាច់ធម្មជាតិល្អចំពោះសុខភាពពីកសិករខ្មែរ ឥលូវនេះអាចចុចកុម្ម៉ង់ ដឹកជូនដល់ផ្ទះ

  • 2020-04-08 02:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយការផ្ទុះឡើងនៃមេរោគកូវីដ១៩ វាពិតជាចាំបាច់ដែលគ្រប់គ្នាត្រូវបន្ថែមការយកចិត្ត រក្សាសុខភាពឲ្យរឹងមាំ ដោយការមានរបបអាហារត្រឹមត្រូវ និង លាងសម្អាតដៃឲ្យញឹកញាប់ ។

ជាក់ស្ដែងស្ថានភាពបច្ចុប្បន្ន គ្រប់គ្នាបានកាត់បន្ថយការចេញទៅក្រៅបើមិនចាំបាច់។ តែបើមិនចេញក្រៅធ្វើម៉េចមានអាហារហូបចុក ជួយឲ្យសុខភាពរឹងមាំបានទៅ ? ឥលូវអ្នកមិនបាច់បារម្ភរឿងទៅផ្សារ ប្រជ្រៀតគ្នាគិតលុយទៀតទេ ព្រោះថាផ្សារប៊ីយ៉ូ ( UrBio Market) លក់ទំនិញ និងផលិតផល កសិផលសរីរាង្គ (Organic) ជាច្រើនមុខយ៉ាងសម្បូរបែប បានបើកការកុម្ម៉ង់តាមប្រព័ន្ធអនឡាញហើយ ព្រមទាំងមានការដឹកជញ្ជូនដល់ផ្ទះទៀតផង។

ចាប់ពីថ្ងៃនេះតទៅ រាល់ព្រឹកអ្នកអាចចូលមើលតាម App [Nham24] ក្នុងទូរស័ព្ទដៃរបស់អ្នក និងចុចកុម្ម៉ង់ពីផ្សារប៊ីយ៉ូ Urbio Market បានយ៉ាងងាយស្រួល ដែលមានលក់ផលិតផលស្រស់ៗប្រចាំថ្ងៃ ដូចជា ៖ ត្រី សាច់ បន្លែ ផ្លែឈើ សុវត្ថិភាព និងល្អចំពោះសុខភាព (បានឆ្លងកាត់ការពិនិត្យគុណភាពតាមស្តង់ដារសុវត្ថិភាព) ទឹកដោះគោស្រស់ និងផលិតផលប្រើប្រាស់ទូទៅជាច្រើនទៀត ទាំងក្នុងស្រុក និងក្រៅស្រុក។

ពិសេសនោះ ផ្សារប៊ីយូ ល្បីឈ្មោះលេចធ្លោរបំផុត គឺ មានលក់ត្រីទន្លេធម្មជាតិយកមកពី ខេត្តស្ទឹងត្រែង និងល្បាក់ខោន ត្រីប៉ារ៉ា ប៉ាស៊ីអ៊ី ព្រួល និងត្រី ឆ្កោក និងត្រីជាច្រើនប្រភេទទៀតតាមរដូវ ។ ពិតណាស់ ត្រី សាច់ បន្លែ ផ្លែឈើ ធម្មជាតិស្រស់ៗទើបជាអាហារដែលជួយឲ្យប្រព័ន្ធការពាររាងកាយរឹងមាំ ។ ម្យ៉ាងគ្រប់អាហារដែលបាននាំចូល និងដាក់លក់នៅក្នុងហាងខាងលើនេះ សុទ្ធតែមានប្រភពច្បាស់លាស់ និងមានការត្រួតពិនិត្យត្រឹមត្រូវ។

អាចកុម្ម៉ងទិញបានគ្រប់ពេលវេលា ជាមួយសេវាដឹកជូនរហ័សទាន់ចិត្ត។ បើករៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៨: ៣០នាទីយប់។ បញ្ជាក់! សម្រាប់ការបញ្ចាទិញ លោកអ្នកអាចចូលទៅកាន់ ៖

Urbio Market ដាក់លក់តែផលិតផលសរីរាង្គធម្មជាតិ ដើម្បីធានាផ្តល់ជូនផលិតផលដែលសុវត្ថិភាព និងល្អចំពោះសុខភាពប្រជាពលរដ្ឋខ្មែរ។ បេសកកម្មរបស់ផ្សារ Urbio គឺ៖

  • ចូលរួមលើកកម្ពស់ផលិតផលកសិកម្មក្នុងស្រុកស្របតាមស្តង់ដារសុវត្ថិភាព
  • ជំរុញលើកទឹកចិត្តអតិថិជនឲ្យគាំទ្រទិញផលិផលក្នុងស្រុក
  • ស្វែងរកទីផ្សារជូនផលិតផលក្នុងស្រុក ដោយបើកឲ្យដាក់តាំងបង្ហាញផលិតផលនៅក្នុងផ្សារដោយឥតគិតថ្លៃ។ ទាក់ទងដាក់លក់ ឬ តាំងបង្ហាញផលិតផលដោយឥតគិតថ្លៃ តាមរយៈលេខ ៖ 010261262 ៕

អត្ថបទ៖ លីដា

មតិយោបល់