• 2020-04-08 01:25:51
  • ព័ត៌មាន

ទោះកូវីដ១៩កំពុងវាយលុកខ្លាំង ប៉ាស្ព័រប្រទេសនេះនៅតែមានឥទ្ធិពលជាងគេលើពិភពលោក

  • 2020-04-08 01:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​ទូទាំង​ពិភពលោក​ប្រមាណ​ជា ៩៣% ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ដំណើរ​ក្រោយ​ពេល​ដែល​មេរោគ Covid-19 វាយ​ប្រហារ​ខ្លាំង និង​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ។

ទោះ​បី​ជា​មាន​ការ​បិទ​ប្រទេស​ជា​ច្រើន​ជុំវិញ​ពិភពលោក​ក្ដី ប៉ុន្តែ​លិខិត​ឆ្លង​ដែល​របស់​ប្រទេស​ជប៉ុន នៅ​តែ​ឈរ​លេខ ១​លើ​គេ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​ដែល​អាច​ធ្វើ​ដំណើរ​ទៅ ១៩១​គោល​ដៅ​ដោយ​មិន​ចាំ​មាន​ទិដ្ឋាការ។ សិង្ហបុរី​ឈរ​នៅ​លេខ ២​ដែល​មាន ១៩០​គោលដៅ ខណៈ​ដែល​កូរ៉េខាងត្បូង និង​អាល្លឺម៉ង់ ឈរនៅ​លេខ​៣​មាន ១៨៩​គោលដៅ។

គួរ​បញ្ជាក់​ថា មក​ទល់​ពេល​នេះ​ប្រទេស​ជា​ច្រើន​ទូទាំង​ពិភពលោក កំពុង​រង​គ្រោះ​ដោយ​សារ Covid-19 វាយ​ប្រហារ​ដែល​បណ្ដាល​ឲ្យ​មនុស្ស ១ ៤៣០ ៥៩០​នាក់​ឆ្លង​ជំងឺ និង​៨២ ០២៥​នាក់​បាត់​បង់ជីវិត៕

ប្រភព៖ CNN ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់