• 2020-04-08 04:20:50
  • ព័ត៌មាន

ភ្លៀងនឹងខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ កាលពីយប់មិញ

  • 2020-04-08 04:20:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមក្រសួងធនធានទឹកនិងឧត្តុនិយមបានឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ល្ងាចម្សិលមិញ វេលាម៉ោង ៥:៣០នាទី មានភ្លៀងធ្លាក់មួយមេធំលាយឡំខ្យល់កន្ត្រាក់ផងបណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ នៅឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ៖

-នៅភូមិចារ ឃុំស្វាយចចិប របើកក្បឿងហើអស់មួយចំហៀងខ្នងនិងឆ័ត្រប្រវែង៦ម x ១១ម ដាច់ខូចទាំងស្រុងផ្ទះបាយខូចមួយចំហៀងផង

-នៅភូមិចារ ធ្វើឲ្យសំយ៉ាប់ខាងមុខហើដាច់ខូចទាំងស្រុងប្រវែង២.៥០ម x ៧ម

-នៅភូមិចារ ខូចបង្កាន់ដៃនិងក្បឿង ៥សន្លឹក

-នៅភូមិខ្នាចកន្ទួត បណ្ដាលឲ្យខូចផ្ទះតៀម ១ខ្នងប្រវែង៥មx ៤ម ប្រកស័ង្កសីជញ្ជាំងស័ង្កសីខូចខាតទាំងស្រុង ៕

ប្រភព៖ ក្រសួងធនធានទឹកនិងឧត្តុនិយម

អត្ថបទ៖ Tep Sovannmoly

មតិយោបល់