• 2020-04-08 05:00:50
  • ព័ត៌មាន

ឱកាសល្អ សម្រាប់អ្នកចូលចិត្តថតរូប Shokubutsu Cambodia បង្កើតព្រឹត្តិការណ៍ប្រកួតថតរូប

  • 2020-04-08 05:00:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Shokubutsu Cambodia បង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងថតរូបដ៏អស្ចារ្យ ក្រោមប្រធានបទ “We Love Shokubutsu” ក្នុងគោលបំណងថ្លែងអំណរគុណទៅដល់អ្នកគាំទ្រទាំងអស់គ្នា នៅក្នុងប្រទេសកម្ពុជា ដែលតែងតែជឿជាក់ និងគាំទ្រ Shokubutsu Cambodia ជាងមួយទសវត្សរ៍មកនេះ។

Shokubutsu Cambodia សូមអញ្ជើញអ្នកគាំទ្រទាំងអស់ ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ ដើម្បីមានឱកាសឈ្នះរង្វាន់យ៉ាងច្រើន ក៏ដូចជាដើម្បីទទួលបានស្បែកសស្អាតទាំងអស់គ្នា។

ជាមួយនឹងលក្ខខណ្ឌដ៏ងាយស្រួលបំផុត ដោយគ្រាន់តែចុច LIKE ឬ FOLLOW នៅលើ Facebook Page ផ្លូវការរបស់Shokubutsu Cambodia បន្ទាប់មកអ្នកទាំងអស់គ្នាគ្រាន់តែថតរូបមួយកំណាត់ខ្លួនជាមួយ Style បែបណាក៏បាន ព្រមទាំងប្រាប់ពីខេត្តកំណើតរបស់អ្នក រួចផ្ញើរូបរបស់អ្នកមកកាន់ inbox Facebook Page ជាផ្លូវការ របស់ Shokubutsu Cambodia ។ បេក្ខជនដែលចូលរួមទាំងអស់ នឹងត្រូវបែងចែកជា៥តំបន់ ដែលមានដូចជា៖

  • តំបន់១៖ រាជធានីភ្នំពេញ កណ្ដាល ព្រៃវែង ស្វាយរៀង
  • តំបន់២៖ បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ឆ្នាំង ប៉ោយប៉ែត
  • តំបន់៣៖ សៀមរាប កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ
  • តំបន់៤៖ រតនៈគីរី មណ្ឌលគីរី ក្រចេះ ស្ទឹងត្រែង កំពង់ចាម ត្បូងឃ្មុំ
  • តំបន់៥៖ កោះកុង កំពង់ស្ពឺ ព្រះសីហនុ កំពត តាកែវ

រូបថតរបស់បេក្ខជនទាំងអស់ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវបានជ្រើសរើសដើម្បីយកទៅដាក់ស៊ុមរូបថតដ៏ស្រស់ស្អាតរបស់ ស៊ូគូប៊ូស៊ុ ហើយបន្ទាប់មកនឹងត្រូវបង្ហោះនៅលើ Facebook page ផ្លូវការរបស់ Shokubutsu Cambodia ដើម្បីទទួលបានការបោះឆ្នោតរកអ្នកឈ្នះរង្វាន់ដ៏ពិសេសយ៉ាងច្រើន។

ចំពោះរបៀបនៃការបោះឆ្នោតដាក់ពិន្ទុរកអ្នកឈ្នះ Shokubutsu Cambodia នឹងត្រូវធ្វើការផ្តល់ពិន្ទុតាមរយៈការចុច Reaction នៅលើរូបថតរបស់បេក្ខជនដែលចូលរួម។ រាល់ការចុច Reaction ជាវិជ្ជមាន ដូចជា LIKE, LOVE, LAUGH នឹងទទួលបាន ១ ពិន្ទុ។ ចំពោះការចុច Reaction ដូចជា SAD, WOW, ANGRY គឺមិនត្រូវរាប់ពិន្ទុឲ្យនោះទេ។

ទន្ទឹមនឹងនេះ បេក្ខជនដែលចូលរួមទាំងអស់ នឹងទទួលបាន ៥ ពិន្ទុ សម្រាប់រាល់ការ Share ដាក់ជា Public ដោយភ្ជាប់ជាមួយ hashtag #WeLoveShokubutsu បន្ទាប់មក Shokubutsu Cambodia នឹងធ្វើការជ្រើសរើសយកអ្នកឈ្នះចំនួន៣នាក់ ដែលទទួលបានពិន្ទុខ្ពស់បំផុតប្រចាំតំបន់ ដែលចំនួនអ្នកឈ្នះសរុប១៥នាក់មកពីទាំង៥តំបន់ នឹងទទួលបានសាប៊ូដុសខ្លួន ស៊ូគូប៊ូស៊ុ Ultimate White ចំណុះ៥០០ ម.ល. សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ។ ហើយចំពោះអ្នកដែលមានពិន្ទុខ្ពស់បំផុតក្នុងចំណោមអ្នកឈ្នះទាំង១៥នាក់ នឹងទទួលបានរង្វាន់ដ៏ភ្ញាក់ផ្អើលពី ស៊ូគូប៊ូស៊ុ ។

ព្រឹតិ្តការណ៍ដ៏អស្ចារ្យរបស់ Shokubutsu Cambodia ចាប់ផ្ដើមលេងពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ហើយអ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសឈ្មោះនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០។

ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ https://www.facebook.com/ShokubutsuCambodia/

អត្ថបទ៖ វិបុត្រ

មតិយោបល់