• 2020-04-09 02:20:43
  • ព័ត៌មាន

កូវីដ១៩ ៖ ពាណិជ្ជកម្មពិភពលោក អាចធ្លាក់ចុះខ្លាំងជាងវិបត្តិកាលពីជាង ១០ឆ្នាំមុន

  • 2020-04-09 02:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាន​ធ្វើ​ការ​ព្យាករណ៍​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ជា​សកល​លោក​នៅ​ក្នុង​ឆ្នាំ ២០២០​នេះ។

យោង​តាម​របាយការណ៍​ថ្មី​ចេញ​ដោយ WTO ព្យាករណ៍​ថា​នឹង​មាន​ការ​ធ្លាក់​ចុះ​ចន្លោះ​ពី ១៣% ដល់ ៣២%​ក្នុង​ឆ្នាំ​នេះ។ ទំនោរ​នៃ​ការ​ធ្លាក់​ចុះ​ដ៏​ខ្លាំង​ក្លា​នេះ បាន​ចុះ​បញ្ចាំង​ពី​ភាព​មិនច្បាស់​លាស់​ដោយ​បញ្ហា​ផ្នែក​សុខាភិបាល ដោយ​សារ​តែ​វីរុស​ឆ្លង​កូវីដ១៩​កំពុង​វាយ​លុក​ទូទាំង​ពិភពលោក។ លោកអគ្គនាយក Roberto Azevedo ឲ្យ​ដឹង​ថា ស្ថានភាពនេះគឺជាវិបត្តិសុខភាពដំបូងនិងសំខាន់បំផុតហើយលោកបានទទួលស្គាល់ថារដ្ឋាភិបាលត្រូវតែចាត់វិធានការដើម្បីការពារអាយុជីវិតប្រជាជន។ លោកបន្ថែមថា ការធ្លាក់ចុះដែលមិនអាចចៀសផុតបាននៅក្នុងពាណិជ្ជកម្ម និងលទ្ធផលនេះ នឹងមានផលវិបាកដ៏ឈឺចាប់សម្រាប់គ្រួសារ និងអាជីវកម្ម​ដែល​បន្ថែម​ពី​លើអ្នក​រង​គ្រោះ​ដោយ​សារជំងឺនេះផ្ទាល់។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ ២០០៨​កន្លង​ទៅ វិបត្តិ​ធ្លាក់ចុះ​ពាណិជ្ជកម្ម​សកលលោក បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​សហរដ្ឋអាមេរិក​ដែល​បណ្ដាល​ឲ្យ​តម្លៃ​ផ្ទះ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ ពីរ​ឆ្នាំ​ក្រោយ​វិបត្តិ​នេះ​បញ្ចប់ ភាព​អត់ការងារ​ធ្វើ​នៅ​តែ​ខ្ពស់​ជាង ៩​% ហើយ​នេះ​មិន​ទាន់​រាប់​បញ្ចូល​អ្នក​ធ្វើ​ការ​ដែល​បាក់​ទឹកចិត្ត​បោះ​បង់​ចោល​ការ​ស្វែងរក​ការងារ​ផង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់