• 2020-04-09 09:37:26
  • ព័ត៌មាន

ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប៖ ខ្យល់កន្រ្តាក់ ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅស្រុក២ ក្នុង​ខេត្ត​បាត់ដំបង

  • 2020-04-09 09:37:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្តែ​ថ្ងៃ​ចុងក្រោយ​នេះ មានករណី​ខ្យល់កន្រ្តាក់​កើត​ឡើង​ ដែលបណ្តាលឲ្យផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួន នៅតាមបណ្តាខេត្តទទួលរងការខូចខាត។ ដោយឡែក កាលពី​​ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ម្សិលមិញ មានករណីខ្យល់កន្រ្តាក់កើត​ឡើង​ជាថ្មី ​បណ្តាលឲ្យរបើកដំបូលផ្ទះចំនួន ៣៦ខ្នង និងរលំចំនួន ០៩ខ្នង ស្ថិតក្នុង ០២ស្រុក គឺស្រុកបាណន់ និងស្រុកមោងឫស្សី ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា ក្រៅពីករណីខាងលើ នៅមានករណី​ខ្យល់​កន្រ្ដាក់ និងភ្លៀង​ធ្លាក់​ខ្លាំង នៅ​តាម​បណ្ដាខេត្ត​មួយចំនួន​ទៀត​ផងដែរ។ ​ក្រសួង​ធនធាន​ទឹក និងឧតុនិយម បានជូនដំណឹង​កាលពីថ្ងៃទី៧ មេសា ថា​កម្ពុជា កំពុង​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប ដែល​ធ្វើ​ឲ្យ​សប្ដាហ៍​ទី២ នៃ​ខែមេសានេះ មានភ្លៀង​ធ្លាក់​រាយប៉ាយ​ពីកម្រិត​តិចទៅបង្គួរ ហើយ​ផ្នែក​ខ្លះ គឺមាន​ភ្លៀង​ធ្លាក់ច្រើន។ ក្រសួង​ក៏បានព្រមាន​ពី​បាតុភូតផ្គួរ រន្ទះ ខ្យល់​កន្រ្ដាក់​ផងដែរ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់