- 2020-04-09 11:45:42
- ព័ត៌មាន
ពិសេសណាស់! ផ្សារទំនើបទើបសម្ពោធថ្មី បញ្ចុះតម្លៃពិសេសលើផលិតផលជាង ៥០០មុខ
- 2020-04-09 11:45:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិសេសណាស់! ផ្សារទំនើបទើបសម្ពោធថ្មី បញ្ចុះតម្លៃពិសេសលើផលិតផលជាង ៥០០មុខ
ចន្លោះមិនឃើញ
ផ្សារទំនើបហ៊្វែរផ្លាស បានបើកសម្ពោធកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ មានទីតាំងនៅតាមដងវិថីមុន្នីរ៉េត (ផ្លូវលេខ ២១៧) ក្បែរផ្សារស្ទឹងមានជ័យចាស់។
ដើម្បីបំពេញសេចក្តីត្រូវការ និងជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់អតិថិជន ផ្សារទំនើបហ៊្វែរផ្លាស បាននាំចូលទំនិញយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងនោះមាន៖ ទំនិញមកដល់ថ្មី និងពេញនិយមសម្រាប់ទីផ្សារ ជាង ១ម៉ឺនមុខ នាំចូលពីប្រទេសថៃ និង១០០០មុខ មកពីប្រទេសចិន។ ដោយឡែកទំនិញ ៥០០មុខផ្សេងទៀត គឺជាទំនិញបញ្ចុះតម្លៃពិសេសប្រចាំថ្ងៃ។ លើសពីនេះ ផ្សារទំនើបហ៊្វែរផ្លាស មានទំនិញ ១២០០០មុខដទៃទៀត សុទ្ធតែជាទំនិញល្បី និងទទួលស្គាល់ពាសពេញទីផ្សារពិភពលោក។
ដើម្បីបម្រើឲ្យទាន់សេចក្តីត្រូវការ និងបង្កភាពងាយស្រួលសម្រាប់អតិថិជន ផ្សារទំនើបហ៊្វែរផ្លាស មានផ្តល់ជូនសេវាកម្មបន្ថែម ដូចជា ចៀន ឆា ចំហុយ អាំង ដោយមិនគិតថ្លៃចំពោះអាហារប្រភេទស្រស់។ ហ៊្វែរផ្លាស មានទីតាំងចំណតរថយន្ត និងម៉ូតូ ធំទូលាយ ដែលមានបរិយាកាសល្អប្រកបដោយផាសុកភាព និងមិនគិតថ្លៃចំណតទៀតផង។
កាន់តែពិសេស និងជាជម្រើសដ៏ងាយស្រួល អតិថិជនអាចបញ្ជាទិញទំនិញរបស់ខ្លួន តាមរយៈប្រព័ន្ធអនឡាញមានដូចជា Nham24 និង E-Get S ដែលយើងបានជ្រើសរើសប្រភេទទំនិញសុទ្ធតែគុណភាពល្អ ស្តង់ដាខ្ពស់ និងមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋាន ឬ អតិថិជនអាចទាក់ទងមកកាន់ផ្សារទំនើបរបស់យើង តាមរយៈទូរសព្ទលេខ ០៨៥ ៥៥៥ ៧៤១ និង ០៨៥ ៥៥៥ ៧៤២ ឬ មកកាន់ទីតាំងរបស់ផ្សារយើងផ្ទាល់តាមរយៈអាស័យដ្ឋាននៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ទមានជ័យ រាជធានីភ្នំពេញ។
កុំភ្លេចណា ផ្សារទំនើបហ៊្វែរផ្លាស ផ្តល់ជូនប្រម៉ូសិនពិសេសពេញមួយខែ ចាប់ពីថ្ងៃទី ០១ រហូតដល់ ថ្ងៃទី ៣០ មេសា ២០២០។ ដើម្បីកុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅ សូមអញ្ជើញអតិថិជនទាំងអស់ មកកាន់ផ្សារទំនើបហ្វែរផ្លាសកុំបីខាន៕