• 2015-04-03 17:50:11
  • ការអប់រំ

ទ្រឹស្ដី​ដឹក​នាំ​ពី​​លោក សោម សម្បត្តិ ​ក្មេង​​​កំព្រា​រៀន​ថ្នាក់​ទី​៦​​រហូត​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន

  • 2015-04-03 17:50:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ប្រវត្តិ​ជា​ក្មេង​កំព្រា​​តាំង​ពី​កុមារ​​​លោក ​សោម សម្បត្តិ ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៦។ ​​លោក​ធ្លាប់​ធ្វើ​ការ​ងារ​ជា​​អ្នក​​បក​ប្រែ​ភាសា​អង់​គ្លេស​​និង​ថៃ​​​​ ​ហើយ​​​​​ប្ដូរ​ទៅ​ជា​​​​បុគ្គលិក​ផ្នែក​លក់​ប្រាក់​ខែ​៧០​ដុល្លារ ​រួច​ក៏​​ឡើង​ជា​​​​អគ្គនាយក​ក្រុម​ហ៊ុន​ធ្វើ​​ការ​​​ឲ្យ​គេ។ ​​​ប៉ុន្តែ​ទី​បំ​ផុត​​​​​​​បច្ចុប្បន្ន​នេះ ​លោក​​បាន​​​​​ក្លាយ​ជា​​​​បុគ្គល​លេច​ធ្លោ​ម្នាក់​ក្នុង​សង្គម​អាជីវកម្ម​ គឺ​លោក​​​​ជា​ម្ចាស់​​​ក្រុមហ៊ុន​ផ្ទាល់​​ខ្លួន ​​ផលិត​និង​លក់​ថ្នាំ​ពណ៌​ជាតិ Cam-Paint​​​​​។

 

​តើ​​លោក សោម សម្បត្តិ មាន​​​គោលការណ៍​​​​គ្រប់គ្រង​​បែប​ណា ដែល​នាំ​ឲ្យ​លោក​អភិវឌ្ឍ​​ពី​បាត​ដៃ​ទទេ​ រហូត​​ក្លាយ​​​ជា​មនុស្ស​ដែល​មនុស្ស​គ្រប់​គ្នា​ចាត់​​​​ទុក​ជា​បុគ្គល​ជោគជ័យ​​​​​?

 

លោក ​សម្បត្តិ​​​​ ដែល​​​ក្រុមហ៊ុន​លោក​​​​​ឧបត្ថម្ភ​ធំនៅ​ពិព័រណ៍​​​ម្ហូប​ខ្មែរ​​របស់​​អង្គការ PSE ​​បាន​ ចែក​​រំលែក​​ទ្រឹស្ដី​នៃ​ការ​ដឹកនាំ​របស់​លោក​ក្នុង​កម្មវិធី​​​ភ្លក់​ម្ហូប​​​​​ថា៖ ពាក្យ​សំខាន់​ដែល​ត្រូវ​ចងចាំ​ បើ​យើង​ក្លាយ​ជា​​​​អ្នក​ដឹក​នាំ​ ជា​អ្នក​ដឹក​នាំ​អ្វី​​ក៏​ដោយ​ គឺ​យើង​ជា​មាតា​មនុស្សជាតិ។ បើ​បុរស​ជា​បិតា​មនុស្ស បើ​ជា​​ស្ត្រី​ជា​មាតា​​របស់​​មនុស្ស។ ការ​ពិត​​មាតា​បិតា​បិតា​​យើង​ ក៏​ជា​អ្នក​ដឹក​នាំ​យើង​ដែរ​ បើ​គាត់​មិន​ដឹក​នាំ​យើង ​​ក៏​យើង​មិន​មាន​ថ្ងៃ​នេះ​ ហើយ​ពេល​យើង​មាន​ថ្ងៃ​នេះ ​​យើង​​​ត្រូវ​​មាន​ឆន្ទៈ​ដឹក​នាំ​មនុស្ស​ទៅ​រក​ភាព​រុងរឿង។ នេះ​ជា​អ្វី​​ដែល​ខ្ញុំ​ចង់​ចែក​រំលែក​»។

 

បណ្ឌិត​ គួច ម៉េងលី៖ ​ជា​​​​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​យុវជន​​ប្រឹង​តែ​​​រៀន​ហួស​ហេតុ​ពេក​ ​

 

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​​​​

មតិយោបល់