• 2016-12-12 03:19:37
  • ព័ត៌មាន

ពាក្យ​៧​ឃ្លា បុគ្គល​ជោគជ័យ មិន​និយាយ

  • 2016-12-12 03:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​ជោគជ័យ មិនមែន​កើត​ឡើង​ក្នុង​ពេល​មួយ​រំពេច​ភ្នែក​នោះ​ទេ។ វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ខិត​ខំ​ធ្វើ​ការ និង​ជំហាន​តូចៗ​ឆ្ពោះ​ទៅ​មុខ ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ វា​តម្រូវ​ឲ្យ​មាន​ភាព​បត់បែន និង​ការ​វិភាគ​ដោយ​ប្រុងប្រយ័ត្ន ចំពោះ​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ នៅ​ក្នុង​ជីវិត​របស់​អ្នក។

ជា​មួយ​គ្នា​នេះ​ដែរ អ្នក​គួរ​តែ​លុប​បំបាត់​នូវ​ពាក្យ​សម្តី​ខ្លះៗ ចេញ​ពី​​ការ​គិត​របស់​អ្នក ដើម្បី​បង្កើន​ល្បឿន ឈាន​ទៅ​ឲ្យ​ដល់​ផ្លូវ​ជោគជ័យ កាន់​តែ​ឆាប់​រហ័ស។

ខាង​ក្រោម​នេះ គឺ​ជា​ពាក្យ​ទាំង​៧​ឃ្លា ដែល​បុគ្គល​ជោគជ័យ មិន​និយាយ៖

១) ខ្ញុំ​ស្អប់​ការងារ​របស់​ខ្ញុំ

មាន​ច្បាប់​ដ៏​ធំ​មួយ ដែល​បុគ្គល​ជោគជ័យ​ទាំង​អស់​គោរព​តាម គឺ មិន​លម្អៀង និង អព្យាក្រឹត។ ត្រូវ​ចង​ចាំ​ថា មុន​ពេល​បោះ​ការ​ចោទ​ប្រកាន់ ឬ​គំរាម​កំហែង​អ្វី​មួយ ត្រូវ​តែ​ធ្វើ​ការ​ថ្លឹងថ្លែង​ពី​គុណសម្បត្តិ និង​គុណវិបត្តិ​ជា​មុន​សិន។

២) វា​មិន​ស្មើ​ភាព​ឡើយ

បុគ្គល​ជោគជ័យ​មិន​ដែល​ត្អូញត្អែរ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ មិន​ត្រូវ​បាន​ទទួល​ស្គាល់ ឬ បរាជ័យ​ក្នុង​ការ​ទទួល​បាន ការ​កោត​សរសើរ​ឡើយ។

៣) វា​មិនមែន​ត្រូវ​បញ្ចប់​នៅ​ទី​នេះ​ឡើយ

បំណង​ប្រាថ្នា​ក្នុង​ការ​ផ្លាស់​ប្តូរ​អ្វី​មួយ គឺ​ជា​លក្ខណៈ​សំខាន់​នៃ​បុគ្គល​ជោគជ័យ។ បើ​អ្នក​ងាយ​ស្រួល ក្នុង​ការ​ទទួល​យក​អ្វី​ដែល​ថ្មី នោះ​អ្នក​នឹង​ទទួល​បាន​ឱកាស​កាន់​តែ​ច្រើន ក្នុង​ការ​ចាប់​យក​សំណាង និង​ការ​សម្រេច​អ្វី​មួយ។

៤) វា​មិនមែន​ជា​ការងារ​ខ្ញុំ​ឡើយ

បុគ្គល​ជោគជ័យ​ពិត​ប្រាកដ​ម្នាក់ គឺ​ជា​មនុស្ស​ដែល​មិន​ចេះ​កៀប​សង្កត់​អ្នក​ដទៃ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​រីករាយ​នឹង​ជួយ​មិត្ត​រួម​ការងារ ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ​ដូច​គ្នា។ ការ​ដែល​អាច​ធ្វើ​ការ​ជា​ក្រុម ក៏​ដូច​ជា លើក​ទឹក​ចិត្ត និង រួសរាយ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ជា​រឿង​សំខាន់​បំផុត ដើម្បី​សម្រេច​បាន​ភាព​ជោគជ័យ។

៥) វា​មិន​អាច​ទៅ​រួច​ទេ

សូម​កុំ​ព្យាយាម​សម្លឹង​មើល​ការ​លំបាក​របស់​អ្នក ដូច​ជា​ជញ្ជាំង​ថ្ម​មួយ​ផ្ទាំង ដែល​បាំង​ផ្លូវ​របស់​អ្នក។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​រីករាយ​ក្នុង​ការ​ប្រឈម​មុខ និង​ប្រកួត​ប្រជែង ក្នុង​ដំណើរ​ផ្សង​ព្រេង​នៃ​ជីវិត​របស់​អ្នក ដូច្នេះ​បញ្ហា​នឹង​អាច​ដោះស្រាយ​បាន កាន់​តែ​ងាយ​ស្រួល។

៦) វា​អាច​នឹង​សម្រេច​តាម​វិធី​ផ្សេង​ទៀត

ការ​រិះគន់​ខ្លួន​ឯង គឺ​គ្មាន​ប្រយោជន៍​ឡើយ ប្រសិន​បើ​អ្នក​បរាជ័យ ចំពោះ​ភារកិច្ច​សំខាន់ ដែល​អ្នក​បាន​ធ្វើ។ បញ្ឈប់​ការ​ធ្វើ​បាប និង​បន្ទោស​ខ្លួន​ឯង ចំពោះ​កំហុស​ដែល​កន្លង​ផុត​ទៅ រួច​រៀន​សូត្រ​ពី​វា និង​ឆ្ពោះ​ដំណើរ​ទៅ​មុខ​បន្ត​ទៀត។

៧) ខ្ញុំ​គ្មាន​ជម្រើស​ឡើយ

អ្នក​តែងតែ​មាន​ឱកាស​ជា​ច្រើន។ បុគ្គល​ជោគជ័យ តែង​តែ​រក​ឃើញ​វិធីសាស្ត្រ ដើម្បី​បង្កើត​ផ្លូវ​ដើរ​ទៅ​រក​ភាព​ជោគជ័យ​របស់​ពួក​គេ​ជា​និច្ច៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់