• 2017-01-03 04:23:40
  • ការអប់រំ

ចង់​ដឹង​កូន​អ្នក អាច​លូត​កម្ពស់​ខ្ពស់​ប៉ុណ្ណា មាន​អី​ពិបាក...ប្រើ​វិធី​នេះ!

  • 2017-01-03 04:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបមន្ត​សាមញ្ញ​មួយ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ពេទ្យ​កុមារ អាច​ផ្ដល់​នូវ​ការ​ប៉ាន់ស្មាន អំពី​ការ​លូត​លាស់​នៃ​កម្ពស់​របស់​កុមារ។ ទោះ​ជា​វា​មិនមែន​ជា​ការ​គណនា ដែល​ត្រឹមត្រូវ​ឥត​ខ្ចោះ តែ​អ្នក​អាច​ដឹង​ពី​កម្ពស់​ប្រហាក់​ប្រហែល នៃ​កូនៗ​របស់​អ្នក​បាន ដោយ​ពឹង​ផ្អែក​លើ កម្ពស់​ឪពុក​ម្ដាយ និង​ភេទ​របស់​គេ។

កូនប្រុស

  • បូក​កម្ពស់​ឪពុក​ម្តាយ​ចូល​គ្នា (គិត​ជា​សង់ទីម៉ែត្រ)
  • រួច ចែក​នឹង ២
  • បន្ទាប់​មក បូក​បន្ថែម ៦,៥​សង់ទីម៉ែត្រ នោះ​នឹង​ឃើញ​កម្ពស់​កូន​ប្រុស​របស់​អ្នក

កូនស្រី

  • បូក​កម្ពស់​ឪពុក​ម្តាយ​ចូល​គ្នា (គិត​ជា​សង់ទីម៉ែត្រ)
  • រួច ចែក​នឹង ២
  • បន្ទាប់​មក ដក ៦,៥​សង់ទីម៉ែត្រ​ចេញ នោះ​នឹង​ឃើញ​កម្ពស់​កូនស្រី​របស់​អ្នក

បញ្ជាក់៖ តាម​វិធី​សាមញ្ញ​ខាង​លើ លទ្ធផល​អាច​លើស ឬ​ខ្វះ ៥​សង់ទីម៉ែត្រ ឬ​ក៏​អាច តិច ឬ​​ច្រើន​ជាង​នេះ

យ៉ាង​ណា​មិញ ដើម្បី​ទទួល​បាន​កម្ពស់​ពិត​ប្រាកដ​ជាក់លាក់​មួយ គឺ​អាស្រ័យ​លើ​កត្តា​ជា​ច្រើន ដូចជា ហ្សែន ទម្លាប់​ប្រចាំថ្ងៃ ស្ថានភាព​សុខភាព​ទូទៅ ការ​រំលាយ​អាហារ អាហារូបត្ថម្ភ សកម្មភាព​កីឡា និង បរិស្ថាន ជា​ដើម៕

ប្រភព៖ Brightside ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់