• 2017-04-04 08:47:19
  • ព័ត៌មាន

ទីក្រុង១៥ សម្បូរមហាសេដ្ឋីពាន់លានដុល្លារ​រស់នៅច្រើន​ជាងគេ​លើលោក

  • 2017-04-04 08:47:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ចំនួន​មហាសេដ្ឋី​ទ្រព្យ​ខ្ទង់​ពាន់​លាន​ដុល្លារ​មាន​ចំនួន​ច្រើន​ឡើង​ៗ​នៅ​តាម​បណ្ដា​ប្រទេស​នានា​ជុំវិញ​ពិភពលោក។

មហាសេដ្ឋីល្បីឈ្មោះ​ចិន​លោក ជេក ម៉ា, រូបភាព​ផ្ដល់សិទ្ធិ​ដោយ​ Reuters

ក្នុង​ឆ្នាំ​ ២០១៧​នេះ ទស្សនាវដ្ដី​ល្បី​ឈ្មោះ Forbes ​បាន​រក​ឃើញ​ចំនួន​មហាសេដ្ឋី​​ទ្រព្យ​ច្រើន​​បំផុត​ចំនួន ២ ០៤៣​ រូប ​ចេញ​ពី​ ៧​ទ្វីប ​មាន ៧១​ ប្រទេស និង​ទីក្រុង។ ​ក្នុង​ចំណោម​ទីក្រុង​ទាំង​អស់​នៅ​លើ​ផែន​ដី​ គេ​ឃើញ​​​ទី​ក្រុង​ចំនួន ១៥ ​មាន​មហាសេដ្ឋី​ពាន់​លាន​​ដុល្លារ​រស់​នៅ​ច្រើន​ជាង​គេ​បំផុត។

ទីក្រុង​កំពូល​គេ​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​ដែល​ភាគ​ច្រើន​ជា​​មហាសេដ្ឋី​បច្ចេកវិទ្យា​។ តោះ​មក​ស្គាល់​ទីក្រុង​ទាំង ១៥​ ដូច​ខាង​ក្រោម៖

១៥. ទីក្រុង​តូក្យូ ​ប្រទេស​ជប៉ុន

មាន​មហាសេដ្ឋី​ ២៣​រូប

បូក​ចូល​គ្នា​ស្មើ ៨១,៤​ពាន់​​លាន​ដុល្លារ

អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ គឺ​លោក Masayoshi Son ចំនួន ២១,២​ពាន់​លាន​ដុល្លារ

១៤. ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់

មាន​មហាសេដ្ឋី ២៣​ រូប

​បូក​ចូលគ្នា​ស្មើ ៥៧,១​ ពាន់​លាន​ដុល្លារ

អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ គឺ​លោក Terry Gou ចំនួន ៧,៥​ពាន់​លាន​ដុល្លារ

១៣. ទីក្រុង​អ៊ីស្តាន់ប៊ុល ប្រទេស​តួកគី

មាន​មហាសេដ្ឋី ​២៣ ​រូប

បូក​ចូល​គ្នា​ស្មើ​ ៣៩,៣​ ពាន់​លាន​ដុល្លារ

អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ គឺ​លោក Murat Ulker ចំនួន ៣,៧​ពាន់​លាន​ដុល្លារ​

១២. ទីក្រុង​ហាងចូវ ប្រទេស​ចិន

មាន​មហាសេដ្ឋី ២៤ ​រូប

បូក​ចូល​គ្នា​ស្មើ​នឹង ៨៦,៦​ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ ជា​ស្ថាបនិក​ក្រុម​ហ៊ុន​ Alibaba លោក​ជេក ម៉ា ​ចំនួន ២៨,៦​ពាន់​លាន​ដុល្លារ

១១. ទីក្រុង​សិង្ហបុរី ប្រទេស​សិង្ហបុរី

មាន​មហាសេដ្ឋី ២៥ រូប

បូក​ចូល​គ្នា​ស្មើ​នឹង ៦៧,៨ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ គឺ​លោក Robert & Philip Ng ចំនួន ៨,៧​ពាន់​លាន​ដុល្លារ

១០. ទីក្រុង​សាន់ហ្វ្រាន់​ស៊ីស្កូ សហរដ្ឋ​អាមេរិក

មាន​មហាសេដ្ឋី ៣២ ​រូប

បូក​ចូល​គ្នា​ស្មើ​នឹង ៨៦,៦ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ គឺ​លោក Dustin Moskovitz ចំនួន ១០,៧​ពាន់​លាន​ដុល្លារ

០៩. ទីក្រុង Shenzhen ប្រទេស​ចិន

មាន​មហាសេដ្ឋី ៣៥ រូប

បូក​ចូល​គ្នា​ស្មើ​នឹង ១២៩,៤ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ គឺ​លោក Ma Huateng ចំនួន ២៤,៩ ​ពាន់​លាន​ដុល្លារ

០៨. ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង

មាន​មហាសេដ្ឋី ៣៧ ​រូប

បូក​ចូល​គ្នា​ស្មើ​នឹង ៩១,៤ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ គឺ​លោក Kun-Hee Lee ចំនួន ១៥,១​ពាន់​លាន​ដុល្លារ

ទិដ្ឋភាពទីក្រុងសេអ៊ូល

០៧. ទីក្រុង​សៀងហៃ ប្រទេស​ចិន

មាន​មហាសេដ្ឋី ៤០ ​រូប

បូក​ចូល​គ្នា​ស្មើ​នឹង ៩១,៩ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ គឺ​លោក Liu Yongxing ចំនួន ៦,៦​ ពាន់​លាន​ដុល្លារ

០៦. ទីក្រុង​ម៉ុមបៃ ប្រទេសឥណ្ឌា​

មាន​មហាសេដ្ឋី ៤១ ​រូប

បូក​ចូល​គ្នា​ស្មើ​នឹង ១៤៩,១ ​ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ គឺ​លោក Mukesh Ambani ចំនួន ២៣,២​ ពាន់​លាន​ដុល្លារ

០៥. ទីក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស

មាន​មហាសេដ្ឋី ៥០ ​រូប

បូក​ចូល​គ្នា​ស្មើ​នឹង ២១៧,៣ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ គឺ​លោក Len Blavatnik ចំនួន ២០ ​​ពាន់​លាន​ដុល្លារ

០៤. ទីក្រុង​ប៉េកាំង ប្រទេស​ចិន

មាន​មហាសេដ្ឋី ៥៤​ រូប

បូក​ចូល​គ្នា​ស្មើ​នឹង ១៦១,៣ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ គឺ​លោក Wang Jianlin ចំនួន ៣១,៣ ​ពាន់​លាន​ដុល្លារ

០៣. ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី

មាន​មហាសេដ្ឋី ៧៣ ​រូប

បូក​ចូល​គ្នា​ស្មើ​នឹង ២៩៧ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ គឺ​លោក Leonid Mikhelson ចំនួន ១៨,៤​ពាន់​លាន​ដុល្លារ

០២. ទីក្រុង​ហុងកុង កោះ​ហុងកុង

មាន​មហាសេដ្ឋី ៧៥ ​រូប

បូក​ចូល​គ្នា​ស្មើ​នឹង ២៩៧,៨ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ គឺ​លោក Li Ka-shing ចំនួន ៣១,២ ​ពាន់​លាន​ដុល្លារ

០១. ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក

មាន​មហាសេដ្ឋី ៨២ រូប

បូក​ចូល​គ្នា​ស្មើ​នឹង ៣៩៧,៩ ពាន់​លាន​ដុល្លារ

​អ្នក​មាន​ទ្រព្យ​ច្រើន​ជាងគេ​ គឺ​លោក David Koch ចំនួន ៤៨​,៣​ពាន់​លាន​ដុល្លារ៕

ទិដ្ឋភាពទីក្រុង Shenzhen ប្រទេស​ចិន

ប្រភព៖ Forbes ប្រែ​សម្រួល៖ ឡេង ភារុណ

មតិយោបល់