• 2017-04-06 04:16:08
  • ព័ត៌មាន

លេចចេញរូបរាង ​​ចាប៉ី​ដង​វែង​យក្ស​​ និង​សំបុក​មាន់​យក្ស​​ត្រៀម​តាំង​នៅ​​អង្គរ​សង្ក្រាន្ត​​ហើយ

  • 2017-04-06 04:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប៉ី​ដង​វែង​យក្ស​ប្រវែង​ជាង​ ១០​ម៉ែត្រ ​និង​ការ​កែ​ច្នៃ​ធ្វើ​ជា​សំបុក​មាន់​យក្ស ​ដែល​ត្រៀម​តាំង​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៧ ​បាន​បង្ហាញ​រូបរាង​បណ្ដើរ​ៗ​ហើយ​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បង្ហោះ​មុន​នេះ​។

សូម​ប្រិយមិត្ត​ទស្សនា​ទាំង​អស់​គ្នា៖​

គួរ​បញ្ជាក់​ផង​ដែរ​ថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែល​រៀបចំ​ឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ដើម្បី​ចូលរួម​អបអរ​សាទរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ជាតិ​ខ្មែរ​ តែង​តែង​ផ្ដល់​នូវ​ការ​ភាព​សប្បាយ​រីករាយ​ការ ជួប​ជុំ​គ្នា​តាម​រយៈ​ការ​​បង្ហាញ​អំពី​ល្បែង​ប្រជាប្រិយ ​របាំ​ប្រពៃណី ទំនៀម​ទម្លាប់​នៃ​ការ​រស់​នៅ​របស់​ប្រជាជន​ខ្មែរ ដែល​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​។ អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​នោះ​ព្រឹត្តិការណ៍​តែង​នាំ​មក​អ្វី​ដែល​ថ្មី ប្លែក​គួរ​ឱ្យ​ចាប់​អារម្មណ៍ ក្នុង​នោះ​កន្លង​មក​មាន​ដូចជា​ អន្សម​យក្ស អង្រុត​យក្ស​​មួក​ធ្វើ​ពី​ស្លឹក​ត្នោត​យក្ស បំពង់​ទឹក​ត្នោត​យក្ស ជា​ដើម​៕ ​

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ FB អង្គរសង្រ្កាន្ត

មតិយោបល់