• 2017-05-23 06:39:45
  • ព័ត៌មាន

​តាំង​ ​គីម​ឡេង​ យុវជន​វ័យ​ក្មេង​​ដឹកនាំ​ជួយ​ទុរគត​ជន​បាន​ជាង​ ៤ពាន់​នាក់​​

  • 2017-05-23 06:39:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​យុវជន​តាំង​ គីម​ឡេង​គឺ​ជា​អ្នក​ដឹកនាំ​ផ្នែក​មនុស្សធម៌​វ័យ​ក្មេង​មួយ​រូប​ ​ដែល​ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​ជា​ច្រើន​នាក់​​​​​កំពុង​ចាប់​អារម្មណ៍​ ព្រម​ទាំង​ទទួល​បាន​ការ​កោត​សរសើរ​​ផង​ដែរ​ពី​សំណាក់​​​ប្រជាជន​ខ្មែរ​​នានា​​។​ ​ពិសេស​​​​​ក្នុង​រយៈ​ពេល​ជាង​៥​ ​ឆ្នាំ​មក​នេះ​ ​រូប​គេ​បាន​ដឹកនាំ​ជួយ​ទុរគត​ជន​​សរុប​​​​មាន​ជាង​ ៤០០០​ នាក់​មក​ហើយ​។​​

សកម្មភាពមនុស្សធម៌ (​រូបភាពផ្តល់​អោយ​ពី​ តាំង​ គីម​ឡេង​)

សព្វ​ថ្ងៃ​គីម​ ឡេង​មាន​អាយុ​ត្រឹម​​តែ​ ២០​ ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​កំពុង​សិក្សា​ផ្នែក​ច្បាប់​​ឆ្នាំ​ទី​២​ ​នៅ​​ឯ​សកល​វិទ្យាល័យ​​នីតិសាស្ត្រ​ និង​ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​ ​​យុវជន​ដែល​​មាន​អ្នក​ Follow​ers ​ក្នុង​ហ្វេសប៊ុក​​ប្រមាណ​ជាង​៦​ ម៉ឺន​នាក់​រូប​នេះ​ បាន​បន្ត​ថា​ មូលហេតុ​​ដែល​ខ្លួន​ចាប់​ផ្ដើម​ការ​ងារ​មនុស្សធម៌​បែប​នេះ​ ព្រោះ​តែ​​​ខ្លួន​តែង​អាណិត​ដល់​ចាស់​ជរា​ ជន​ពិការ​ ​និង​ ​ទុរគត​ជន​នានា​។​

ក្រុមការងារ​ស្ម័គ្រចិត្ត (រូបភាពផ្តល់​អោយ​ពី​ តាំង​ គីម​ឡេង​)

​​​យុវជន​រូប​នេះ​បាន​អោយ​ដឹង​ទៀត​ថា​ដំបូង​ឡើយ​គឺ​ចាប់​ផ្ដើម​ធ្វើ​​វា​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​ ​តាម​រយៈ​ការ​បង្ហោះ​វីដេអូ​​នែ​​ទុរគត​ជន​នានា​ លុះ​ក្រោយ​មក​ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​​មិត្តភ័ក្ដិ​ លោក​គ្រូ​អ្នក​គ្រូ និង ប្រជាជន​ខ្មែរ​ជា​ច្រើន​​រូប​​​។​ ​ពិសេស​ពួកគាត់​​បាន​ចូលរួម​ឧបត្ថម្ភ​​ជា​ថវិកា​ និង លើក​ទឹក​ចិត្ត​អោយ​បន្ត​ការ​ងារ​​មនុស្សធម៌​មួយ​នេះ​ ​ហើយ​ចាប់​ពី​ពេល​នោះ​មក​គឺ​សកម្មភាព​ និង អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​គឺ​កាន់​តែ​​រីក​ធំ​ឡើង​។​

ចង់​ដឹង​ថា​ តើ​ការ​ងារ​អ្វី​ខ្លះ​ដែល​​យុវជន​តាំង​ គីម​ឡេង​បាន​ដឹក​នាំ​កន្លង​មក​ ​សូម​ទស្សនា​បទ​សម្ភាសន៍​ពិស្ដារ​ទាំង​អស់​គ្នា​៖​​​​​​​​​​​​​​​​​

អត្ថបទ៖ ចន្ថា

មតិយោបល់