• 2017-06-26 01:59:14
  • សេដ្ឋកិច្ច

គិត​ទល់​ពេល​នេះ​ ផលិតផលកសិកម្ម​ខ្មែរ​ ៣មុខ​ បន្ត​ធ្លាក់​ថ្លៃ​ ស្ទើរ​ងើបលែង​រួច​

  • 2017-06-26 01:59:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​សង្កេត​ឃើញ​ថា​ ​តម្លៃ​ផលិតផល​កសិកម្ម​ជាច្រើន​មុខ​កំពុង​បន្ត​ធ្លាក់​ថ្លៃ​ជា​លំដាប់​ ​ស្ទើរ​ង៉ើប​មិន​រួច ទន្ទឹម​នឹង​ប្រជាកសិករ​ដែល​ប្រកបរបរ​នេះ ​បាន ​និង​កំពុង​ដង្ហើយ​រក​ជំនួយ​ជាបន្ទាប់​ពីរដ្ឋាភិបាល​ និង​ក្រុមហ៊ុន​វិនិយោគ​ឯកជន​នានា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

ជាក់ស្ដែង​ ​តាម​បទ​សម្ភាស​ដែល​ Sabay ​ទទួល​បាន​ពីម្ចាស់​កសិដ្ឋាន​នៅ​តាម​បណ្ដា​ខេត្ត​ ពាក់​ព័ន្ធ​នឹង​តម្លៃ​ផលិតផល​កសិកម្ម​ ប្រមាណ​ ៣មុខ កំពុងធ្លាក់ចុះ ង៉ើប​លែងរួចមានដូចជា ៖

ជ្រូក ក្នុង ១គីឡូ ៖ នៅឆ្នាំ ២០១៦ ប្រមាណជាង ៨ ០០០រៀល បច្ចុប្បន្នធ្លាក់មកជាង ៥ ០០០រៀល។ ​នេះ​បើ​យោង​តាមការ​អះអាង​របស់​លោក លី ឡា​វី​ល ​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​M’s Pig។ ដំឡូងមី​ស្ងួត ១គីឡូ​៖ នៅឆ្នាំ ២០១៦ ប្រមាណ​ជា ៥០០រៀល បច្ចុប្បន្ន​​លាក់​មក ៣០០​រៀល ខណៈ​តម្លៃ​ដំឡូងមីសើម​ បច្ចុប្បន្ន​ធ្លាក់​ដល់​ ១គីឡូ ​១០០រៀល។ នេះ​បើយោង​តាម​ការអះអាង​របស់​លោក​ លី ឡា​វី​ល ​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​M’s Pig។

ពងទា​ ១​គ្រាប់​ ៖ ​នៅ​ឆ្នាំ ២០១៦ ​ប្រមាណ​ជាង​ ៥០០រៀល ​បច្ចុប្បន្ន​ធ្លាក់​មក​ ២៣០​រៀល នេះ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ​សេង រដ្ឋា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹមជ្រូក នៅ​ខេត្ត​ព្រៃវែង​។

ជា​មួយ​គ្នា​នេះ នៅ​មាន​ផលិតផលកសិកម្ម​ផ្សេង​ទៀត​ ជា​ពិសេស​ម្រេច ដែល​កំពុងតែ​ធ្លាក់ថ្លៃ​មិន​ត្រឹម​តែ​នៅ​ក្នុង​ស្រុក​នោះ​ទេ ថែម​ទាំង​កកស្ទះ​នៅ​ទីផ្សារអន្តរជាតិ​ផងដែរ​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់