• 2017-09-01 03:40:54
  • ព័ត៌មាន

អត់ដែលដឹងសោះ! ​គិរីរម្យ​មានកន្លែង​អាថ៌កំបាំង​មួយ​ស្រស់​ស្អាត​បំផុត មិននឹកស្មានដល់

  • 2017-09-01 03:40:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ឧទ្យាន​ជាតិ​ព្រះ​សុរាម្រិត​កុសមៈ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ឧទ្យាន​ជាតិ​គិរីរម្យ ភ្ញៀវ​ទេសចរនឹក​ស្រមៃ​មុន​គេ គឺ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​បំព្រង គ្រប​ដណ្ដប់​ដោយ​ដើម​ស្រល់​រាប់​ពាន់​ដើម និង​ទឹក​ជ្រោះដ៏​ស្រស់​ត្រកាល។ ប៉ុន្តែ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​រុក​រក​ទីតាំង​ប្លែកៗ​ក្នុង​ប្រទេស​កម្ពុជា Off-Road បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីតាំង​មួយ​ឈ្មោះ​ថា ថ្ម​លយ ឬ​អូរ​តាសេក ដែល​មាន​ទេសភាព​ដ៏​ស្រស់​ស្អាត​បំផុត​មិន​នឹក​ស្មាន​ដល់។

បើ​តាម​ប្រភព​ពី​ទំព័រ​ហ្វេស​ប៊ុក Pol Rider បាន​ឱ្យ​ដឹង​ថា ថ្ម​លយ ឬ​អូរ​តាសេក មាន​ទីតាំង​នៅ​ជិត​ជ្រោះ​ផ្ដាច់​ព្រលឹង​ នៃ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ​។ បើ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទី​នោះ ប្រិយ​មិត្ត​នឹង​លង់​នូវ​សម្រស់​ធម្មជាតិ​ដ៏​ត្រកាល​ ជា​ពិសេស​នៅ​ពេល​ថ្ងៃ​រៀប​លិច​ជះ​ពន្លឺ​នៃ​ព្រះទិនករ មក​លើ​ព្រៃ​ឈើ និង​ផ្ទាំង​សិលា​នានា រំលេច​ចេញ​ជា​ផ្ទាំង​ទស្សនីយភាព កម្រ​បាន​ឃើញ​បំផុត៕

ចង​ដឹង​ទេសភាព​អស្ចារ្យ​ប៉ុណ្ណា​សូម​ប្រិយ​មិត្ត​ទស្សនា​ទាំង​អស់​គ្នា៖

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ក្រសួងបរិស្ថាន

មតិយោបល់