• 2017-11-04 00:29:00
  • ការអប់រំ

៦០% នៃសត្វគោសម្រាប់ផលិតជាអាហារ ដឹងអត់ ៤០%ទៀត គេប្រើធ្វើអ្វីខ្លះ?

  • 2017-11-04 00:29:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​គោ​ជា​សត្វ​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​មនុស្ស​លោក​ ជា​ពិសេស​ប្រើ​ជា​កម្លាំង​អូសទាញ​ឲ្យ​កសិករ និង​ផ្ដល់​សាច់​យ៉ាង​ឈ្ងុយឆ្ងាញ់​លើ​ទីផ្សារ​។

​ជា​ទូទៅ យើង​ដឹង​ថា គោ​មួយ​ក្បាល​គេ​នឹង​យក​ធ្វើ​អាហារ​តែ​មួយ​មុខ​ប៉ុណ្ណោះ ​ប៉ុន្តែ​ជាក់​ស្ដែង​គឺ​មិន​ដូច្នោះ​ឡើយ ​ក្រៅ​ពី​អាហារ​គេ​អាច​​ច្នៃ​ជា​គ្រឿង​ប្រើ​ប្រាស់​​ផ្សេង​ទៀត​មិន​នឹក​ស្មាន រាប់​ចាប់​តាំង​ពី​ក្រេម​លាប​មាត់ ដល់​ប្រេង​ចាក់​យន្តហោះ​ចម្បាំង និង​ជា​ផលិត​ផល​ច្រើន​មុខ​ផ្សេង​ទៀត។

​​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​គោ គេ​អាច​ចម្រាញ់​ទៅ​ជា​ផលិត​ផល​ខ្លាញ់​គោ​សម្រាប់​លាប​រំអិល បន្ថែម​ជា​ល្បាយ​ក្រែម​លាប​ខ្លួន គ្រឿង​សម្អាង សាប៊ូ​ដុស​ខ្លួន និង​ថ្នាំ​ដុស​ធ្មេញ។ ​ប្រេង​រអិល​មិន​ចេះ​កក ប្រេង​លាប​ហ្វ្រាំង និង​ប្រេង​ចាក់​យន្ត​ហោះ ដែល​កំពុង​ប្រើ​ប្រាស់​នៅ​លើ​យន្តហោះ​របស់​កង​កម្លាំង​អាកាស​អាមេរិក។

លើស​ពី​នេះ គេ​អាច​ច្នៃ​ជា​ឱសថ​ព្យាបាល​ជំងឺ​ដូច​​ថ្នាំ​អាំងស៊ុយលីន​ដែរ ឯ​លំពែង​របស់​វា​ប្រើ​ជា​ថ្នាំ​ចាក់​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម។ ឆ្អឹង​ខ្ចី​គោ ​ផលិត​ជា​ឱសថ​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។ សួត​សម្រាប់​ប្រឆាំង​ឈាម​កក។ សរសៃ​ទឹក​ប្រូតេអ៊ីន សម្រាប់​​ចាក់​មុខ​ឲ្យ​មើល​ទៅ​វ័យ​ក្មេង និង​នៅ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ៗ​ទៀត។ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ ឡេង ភារុណ

មតិយោបល់