• 2014-11-07 22:27:56
  • ព័ត៌មាន
អុំ​ទូក​យ៉ាង​គគ្រឹកគគ្រេង​នៅ​ភ្នំពេញ តែ​មនុស្ស​កកកុញ​នៅ​សៀមរាប អុំ​ទូក​យ៉ាង​គគ្រឹកគគ្រេង​នៅ​ភ្នំពេញ តែ​មនុស្ស​កកកុញ​នៅ​សៀមរាប
  • 2014-11-07 22:27:56
  • ព័ត៌មាន

ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទុក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ​ និង​អក​អំបុក​ត្រូវ​បាន​រៀប​ចំ​យ៉ាង​អធិកអធម​នៅ​រាជ​ធានី​ភ្នំពេញ​ដែល​ជា​ទី​ក្រុង​គជ់​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​​​មិន​មាន​អ្នក​មក​ដើរ​លេង​កម្សាន្ត​ច្រើន​ដូច​ឆ្នាំ​មុន​ៗ។ ជាង​នេះ​ទៀត រយៈ​ពេល​៣​ថ្ងៃ​នេះ​នៅ​តាម​ដង​ផ្លូវ​នានា​ទាំង​ឡាយ​ក្នុង​រាជធានី​ភ្នំ​ពុំ​មាន​កក​ស្ទះ​ចរាចរណ៍​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ​នៅ​ឯ​ខេត្ត​សៀមរាប​ឯណោះ​​ប្រជា​ជន​កម្ពុជា និង​ភ្ញៀវ​អន្តរជាតិ​យ៉ាង​ច្រើន​កុះ​ករ​ទៅ​ដើរ​លេង​កម្សាន្ត​ក្នុង​ពិធី​អុំទូក​នេះ។ ខាង​ក្រោម​ជា​ទិដ្ឋភាព​មាត់​ទន្លេ​ស្ទឹង​សៀមរាប៕