• 2016-09-05 15:58:47
  • ព័ត៌មាន
នាវ នារី​បញ្ច​ពិសី៖ ខ្ញុំ​ធ្វើ​ការ​ឲ្យ​គេ​១២​ឆ្នាំ ទើប​បង្កើត​បាន​​ក្រុមហ៊ុន​ខ្លួន​ឯង នាវ នារី​បញ្ច​ពិសី៖ ខ្ញុំ​ធ្វើ​ការ​ឲ្យ​គេ​១២​ឆ្នាំ ទើប​បង្កើត​បាន​​ក្រ...
  • 2016-09-05 15:58:47
  • ព័ត៌មាន

ទឹក​ចិត្ត​ស្រលាញ់​ខាង​ផ្នែក​ទេសចរណ៍ បាន​ធ្វើ​ឲ្យ​អ្នក​ស្រី នាវ នារី​បញ្ច​ពិសី ខិត​ខំ​ធ្វើការ​ឲ្យ​គេ​​អស់​រយៈ​ពេល១២ឆ្នាំ​ រហូត​អាច​បើក​ក្រុមហ៊ុន​ខ្លួន​ឯង និង​ឈ្នះ​​ពាន​​រង្វាន់​សហគ្រិន វ័យ​​​​ក្មេង​ឆ្នើម​ផ្នែក​សង្គម​​ឆ្នាំ​២០១៦។ មិន​មែន​ជា​រឿង​ចៃដន្យ​ឡើយ ​គឺ​ដោយ​សារ​ការ​មាន​ឆន្ទៈ​​មោះមុត​ក្នុង​ការ​រៀន​សូត្រ ចង់​ដឹង​ចង់​ឮ​ច្រើន ​ បូក​រួម​នឹង​ភាព​អំណោយផល​ពី​ធម្មជាតិ​ផង ទើប​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ថ្ងៃ​នេះ។