• 2018-03-13 03:08:18
  • ជំនឿ

ប្រជ្រុយ៦កន្លែងល្អផុតលេខ មានកន្លែងណាមួយលើមុខសំណាងណាស់

  • 2018-03-13 03:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នកប្រហែលជាមិនបានកត់សម្គាល់គេច្បាស់ទេថា ប្រជ្រុយលើមុខចំនួន ៦កន្លែងនេះ អាចជួយឲ្យមនុស្សមានជោគរាសីខ្ពស់ត្រដែតប្លែកពីគេ។ ចង់ដឹងថា ប្រជ្រុយទាំងនោះមាននៅត្រង់ណាខ្លះ សូមតាមដានខាងក្រោមនេះ៖

​ប្រជ្រុយ​នៅក្នុង​រោម​ចិញ្ចើម​

បុរស-ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅក្នុង​រោម​ចិញ្ចើម​ ​ជាអ្នក​សម្បូរ​ទៅ​ដោយ​ចំណេះ​វិជ្ជា​ ​និង​មាន​ សមត្ថភាព​កម្រិត​ខ្ពស់​នៅ​ក្នុង​ផ្នែក​សិល្បៈ​ ម្ល៉ោះ​ហើយ​នៅក្នុង​មុខ​របរ​នេះ​ពួកអ្នក​អាច​ពង្រីក​បានដោយ​គ្មាន​បញ្ហា​អ្វីចោទ​ឡើង​ឡើយ​។

ប្រជ្រុយ​នៅ​ខាង​ចុង​ចិញ្ចើម​

បុរស-ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​នៅត្រង់​ខាងចុង​រោម​ចិញ្ចើម ​ជាមនុស្ស​មានទ្រព្យ​សំណាង​សម្បូរ​ ហូរ​ហៀរ​ ហើយ​បើ​នៅ​យុវវ័យ​អាចរក​ប្រាក់​កាស​ចំណេញ​បាន​ច្រើន​ ​ហើយ​ជនប្រភេទ​នេះ​គឺពុំខ្វះ​ខាតប្រាក់​កាស​ទេ ហើយ​ក៏ពុំជួបការ​លំបាក​វេទនា​អ្វីផង​ដែរ​។

​​ប្រជ្រុយ​នៅផ្នែក​ខាងលើ​បបូរមាត់​

​បុរស-ស្ត្រី​ណា​ដែលមាន​ប្រជ្រុយ​នៅ​ចន្លោះ​ច្រមុះ​ និង​បបូរមាត់​ជាអ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ​ ​ហើយ មាន​ជីវភាព​ប្រសើរ​រុងរឿង​ទៀតផង​។ រីឯ​ស្ត្រី​ភេទ​អាច​ក្លាយ​ជាចៅ​ហ្វាយ​នាយ​ទៀតផង​។

  ​ប្រជ្រុយ​លើ​បបូរមាត់​

បុរសណា​ដែល​មាន​ប្រជ្រុយនៅ​លើបបូរ​មាត់​ជាអ្នកមាន​ភ័ព្វ​សំណាង​ល្អណាស់​ ទៅ​លើមុខរបរ​រកស៊ី​ជួញដូរ​ និង​ទៅលើ​ការហូប​ចុក​។​ ​ជនប្រភេទ​នេះទោះបី​ជាជួប​ភាព​អត់ឃ្លាន​យ៉ាង​ណាក្តី​ ក៏គេ​អាចមាន​ស៊ីមាន​ពាក់​គ្រប់​គ្រាន់​។ ​ទោះបីជា​មានការ​ស្មុគស្មាញ​នៅក្នុង​មុខរបរ​រកស៊ី​ក្តីក៏មិន​សូវព្រួយ​ ​បារម្ភ​អត់​ការងារ​ធ្វើដែរ​។ ផ្ទុយ​ទៅវិញ​ ​​ចំពោះ​នារី​ដែល​មានប្រជ្រុយ​បែបនេះ​ នាង​តែង​តែចាញ់​ឧបាយកល​របស់ប្រុស​ព្រានបោក​ប្រាស់យក​ខ្លួន​ប្រាណ​​ទៀត​ផង។ ​ ប្រជ្រុយ​នៅ​លើ​ថ្ពាល់​

បុរស-ស្ត្រីណា​ដែលមាន​ប្រជ្រុយនៅ​លើថ្ពាល់​ជាអ្នកមាន​ចរិត​រឹងប៉ឹង ​ហើយ​ត្រូវបាន​ចាស់​ទុំ​គោរព ​និង​សរសើរ​ ម្ល៉ោះ​ហើយអាច​រួមរស់​ដោយ​សុខសាន្ត​គ្រប់​ពេល​វេលា​។

ប្រជ្រុយ​នៅត្រង់​ចង្កា​

​បុរស-ស្ត្រីណា​ដែលមាន​ប្រជ្រុយ​នៅ​ត្រង់​ចង្កា​ ​លុះដល់​វ័យចាស់​ជរាទៅ​នឹងជួបនូវ​ភ័ព្វ​វាសនា​ល្អ។ ប៉ុន្តែ​បញ្ហា​មួយគួរ​យកចិត្ត​ទុកដាក់​នោះ​ ​គឺប្រសិន​បើចង្កា​មានសម្លាក​ស្នាម​អ្វីមួយ​ឆូត​កាត់​ ​លុះដល់​វ័យចាស់​ ជរា​ទៅរាសី​នឹងស្រុត​ចុះ​វិញជា​ពុំខាន​។

​ប្រជ្រុយ​នៅលើ​កញ្ចឹង-ក​ អ្នកដែល​មានប្រជ្រុយ​នៅលើ​កញ្ចឹង-ក​ ​គឺជាអ្នកមាន​ជីវភាព​ធូរធារ​ ​ដោយពុំ​ព្រួយបារម្ភ​ចំពោះ​ការ​ ​ខ្វះខាត​ឡើយ​។

 

អត្ថបទ៖ ស៊ិន សាវ៉េត

ប្រភព៖ Fortune Khmer App

មតិយោបល់