• 2018-06-25 11:55:00
  • ការអប់រំ

គន្លឹះ​មិន​គួរ​ឲ្យ​ជឿ​ពី​បរទេស ធ្វើ​សំឡេង​សំខាន់​ៗ​មួយ​ចំនួន​ដាក់​ក្នុង​កុន​ធំ​ៗ ល្បីៗ​

  • 2018-06-25 11:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​លោក​អ្នក​ធ្លាប់​បាន​ឃើញ​ស្រាប់​ ក្នុង​កុន​ល្បីៗ​ជា​ច្រើន ការ​សម្ដែង​របស់​តួ​អង្គ​មាន​គុណភាព​ខ្ពស់។ យ៉ាង​នេះ​ក្ដី ដើម្បី​ឲ្យ​រឿង​កាន់​តែ​មាន​ភាព​ជក់​ចិត្ត បច្ចេកទេស​មួយ​ចំនួន​ដូច​ជា​ការ​ប្រើ​ភ្លើង ​ការ​ថត ការ​ប្រើ​សំឡេង​ជា​ដើម សុទ្ធ​តែ​ជា​កត្តា​សំខាន់​មិន​អាច​ខ្វះ​បាន។ ក្នុង​ន័យ​នេះ​ អត្ថបទ​នឹង​លើក​មក​និយាយ​អំពី​ការ​ប្រឌិត​សំឡេង​សំខាន់ៗ​ក្នុង​រឿង​កុន។

Kyle Desiderio និង Ian Phillips បាន​ផលិត​វីដេអូ​ប្រមាណ​ជាង ៣ នាទី អំពី​ការ​ធ្វើ​សំឡេង​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា សំឡេង​សេះ​ កណ្ដុរ​រត់ ការ​វាយ​បំបាក់​ឆ្អឹង ការ​ក្អួត​ចង្អោរ​ ជា​ដើម។ ការ​បង្កើត​សំឡេង​ទាំង​នេះ ខ្លះ​ត្រូវ​ការ​វត្ថុ​ងាយ​ៗ ប៉ុន្តែ​ទាមទារ​បច្ចេកទេស​ខ្ពស់ ដើម្បី​ធ្វើ​ឲ្យ​មាន​សំឡេង​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ស្ថានភាព​ពិតៗ។

ខាង​ក្រោម​ជា​វីដេអូ​ផលិត​ដោយ​ Desiderio និង Phillips អំពី​ការ​ធ្វើ​សំឡេង​សំខាន់​ៗ​ចំនួន ១០ ក្នុង​កុន​ធំៗល្បីៗ៖

ប្រភព៖ Movies Insider

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម