- 2018-07-11 09:16:48
- ការអប់រំ
ល្អណាស់! ក្រសួង១ ប្រកាសផ្ដល់កម្ចីសិក្សាគ្មានទ្រព្យបញ្ចាំ ការប្រាក់ទាប ឬរៀនចប់ចាំសងក៏បាន
- 2018-07-11 09:16:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្អណាស់! ក្រសួង១ ប្រកាសផ្ដល់កម្ចីសិក្សាគ្មានទ្រព្យបញ្ចាំ ការប្រាក់ទាប ឬរៀនចប់ចាំសងក៏បាន
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍ ដែលអះអាងថាអាចផ្ដល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុកប្រមាណ ១លាននាក់ ពីវិស័យទេសចរណ៍នៅឆ្នាំ២០២០ បច្ចុប្បន្នបានប្រកាសគម្រោងផ្ដល់កម្ចីពិសេសថ្មីមួយសម្រាប់សិស្ស និស្សិត ដែលមានលក្ខខណ្ឌងាយស្រួលសម្រួលដល់អ្នកស្នើសុំកម្ចី អាចខ្ចីបាន រហូតដល់ ០៦-០៧ឆ្នាំ។
គម្រោងកម្ចីនេះ មានអត្រាការប្រាក់ទាប ដោយមិនតម្រូវឲ្យមានទ្រព្យបញ្ចាំ ហើយការទូទាត់សងមានច្រើនជម្រើសដែលរួមមាន៖
១. នៅក្នុងអំឡុងពេលសិក្សា អ្នកខ្ចីអាចបង់សងតែការប្រាក់ប្រមាណ ០៤ដុល្លារ ក្នុង១ខែ សម្រាប់ទំហំទឹកប្រាក់កម្ចីចំនួន ៥០០ដុល្លារ។
២. នៅក្នុងអំឡុងពេលសិក្សា អ្នកអាចបង់ទឹកប្រាក់ដើម និងការប្រាក់ប្រមាណ ៤៦ដុល្លារ ក្នុង១ខែ ក្នុងរយៈពេល១ឆ្នាំ សម្រាប់ទំហំទឹកប្រាក់កម្ចីចំនួន ៥០០ដុល្លារ។
៣. បន្ទាប់ពីបញ្ចប់ការសិក្សា ពេលរកការងារធ្វើបានហើយ ទើបអ្នកខ្ចីបង់សងក៏បាន ទាំងប្រាក់ដើម និងការប្រាក់ប្រមាណ ៤៦ដុល្លារ ក្នុង១ខែ ក្នុងរយៈពេល១ឆ្នាំ សម្រាប់ទំហំទឹកប្រាក់កម្ចីចំនួន ៥០០ដុល្លារ។
យុវជន សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន អ្នកជំនាញទេសចរណ៍ និងសាធារណជនទាំងអស់អាចធ្វើការទំនាក់ទំនង ដោយផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានផ្ដល់កម្ចីសិក្សាបានសហការណ៍ជាមួយក្រសួងទាំងអស់រួមមាន៖
១. ធនាគារអេស៊ីលីដា
២. ធនាគារកាណាឌីយ៉ា
៣. ហ្វូតាបា មីក្រូហិរញ្ញវត្ថុ
៤. ហត្ថាកសិករ លីមីតធីត
៥. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត
៦. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ CMK
សូមអានលម្អិតសេចក្ដីប្រកាសដូចខាងក្រោមបន្ថែម៖
ចុចអានបន្ត៖