• 2018-10-18 07:00:57
  • ព័ត៌មាន

មកមើល សម្រស់នារីអូតេសម្នាក់ ស្អាតខ្លាំងរហូតទទួលការសរសើរមិនដាច់ពីមាត់

  • 2018-10-18 07:00:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​មួយ​សន្លឹក​របស់​នារី​អូតេស​ជនជាតិ​ចិន​ដ៏​ស្រស់​ស្អាត​ម្នាក់ ត្រូវ​បាន​ល្បី​ល្បាញ​ពេញ​បណ្ដាញ​សង្គម​ក្រោយ​ពេល​ដែល​អ្នក​ដំណើរ​លួច​ថត និង​បង្ហោះ​ទៅ​ក្នុង Facebook។

យោង​តាម​បុរស​ដែល​បាន​ថត​រូប​នេះ គឺ​លោក Goerge Wong ឲ្យ​ដឹង​ថា​ខ្លួន​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ហុងកុង​កាល​ពី​ថ្ងៃ​ទី ១២​ខែ​តុលា រួច​ក៏​លួច​ថត​រូប​នារី​អូតេស​រូប​នេះ​នៅ​លើ​យន្ត​ហោះ​តែ​ម្ដង។ នារី​ស្រស់​ស្អាត​រូប​នេះ ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Mabel Goo អាយុ ២៤​ឆ្នាំ​មក​ពី​ប្រទេស​ម៉ាឡេស៊ី។ ក្រោយ​ពេល​ដែល​រូប​របស់​នាង ត្រូវ​បាន​បង្ហោះ​ទៅ​ក្នុង Facebook ស្រាប់​តែ​ទទួល​បាន​ការ​ចុច Like ជាង ៤​ពាន់​ដង និង Share រហូត​ជាង ២ពាន់​ដង។

អ្នក​ប្រើប្រាស់ Facebook ជា​ច្រើន ចូល​ទៅ​បញ្ចេញ​មតិ​សរសើរ​ភាព​ស្រស់​ស្អាត​របស់​នារី​រូប​នេះ ដោយ​អ្នក​ខ្លះ​សរសើរ​ថា "ជា​នារី​អូតេស​ស្រស់ស្អាត​បំផុត​ក្នុង​ពិភពលោក"។ ទោះ​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​អ្នក​ប្រើប្រាស់​ផ្សេង​ទៀត រិះ​គន់​អ្នក​ថត​រូប​ថា​មិន​គួរ​លួច​ថត​ដោយ​គ្មាន​ការ​អនុញ្ញាត​នោះ​ទេ៕

ចុចអាន ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់