- 2018-11-29 04:03:02
- ព័ត៌មាន
ទៅកុំខាន! Global House ត្រៀមលក់បញ្ចុះតម្លៃសម្បើមថ្ងៃបើកសម្ពោធជាផ្លូវការចុងសប្តាហ៍នេះ
- 2018-11-29 04:03:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទៅកុំខាន! Global House ត្រៀមលក់បញ្ចុះតម្លៃសម្បើមថ្ងៃបើកសម្ពោធជាផ្លូវការចុងសប្តាហ៍នេះ
ចន្លោះមិនឃើញ
ដើម្បីបំពេញតម្រូវការប្រជាជនកម្ពុជាដែលចង់ទទួលបាននូវសម្ភារៈសំណង់ សម្ភារៈតុបតែងគេហដ្ឋានដ៏ប្រណិតៗគ្រប់ប្រភេទ ទំនើប ទាន់សម័យ ប្រកបដោយគុណភាព និងតម្លៃថោកសមរម្យ អាចអញ្ជើញទៅកាន់ហាង Global House ដែលនឹងបើកដំណើរការលក់ជាផ្លូវការចាប់ពីថ្ងៃទី១ ធ្នូ ២០១៨នេះតទៅ ។
ដើម្បីអបអរឱកាសបើកសម្ពោធនេះ នឹងមានការប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់តារាចម្រៀង និងតារាសម្ដែងដូចជាលោក វង្ស តារារតនា លោក វៃហាំង កញ្ញា យូប៊ីន និងតារាចម្រៀងប្រចាំ ស្ថានីយទូរទស្សន៍ ភីអិនអិនគឺលោកឌីឌី។
កាន់តែពិសេសនៅថ្ងៃសម្ពោធ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៨យប់ អតិថិជនទាំងអស់នឹងអាចរីករាយជាមួយការទិញទំនិញល្អៗបញ្ចុះតម្លៃពិសេសជាច្រើនមុខ និងឱកាសលេងហ្គេម ដើម្បីទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ថែមទៀតផង។
Global House នឹងក្លាយជាកន្លែងផ្គត់ផ្គង់គ្រឿងសំណង់ សម្ភារៈតុបតែងគេហដ្ឋានតែមួយគត់ និងដំបូងបង្អស់នៅកម្ពុជាដែលផ្តល់នូវភាពងាយស្រួល សន្សំសំចៃ និងគុណភាពខ្ពស់ ព្រោះគ្រប់ផលិតផលដែលបានដាក់លក់នៅក្នុងហាងសុទ្ធសឹងតែនាំចូលមកពី បណ្តាក្រុមហ៊ុនល្បីៗជាច្រើន។
ទៅហាង Global Houseតែមួយ លោកអ្នកនឹងទទួលបាននូវគ្រប់មុខទំនិញទាំងអស់សម្រាប់គេហដ្ឋានរបស់អ្នក ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការដើររកទិញច្រើនកន្លែង។
ស្ថិតលើផ្ទៃដីប្រមាណ ៧ហិចតា Global House មានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ភ្នំពេញ។ ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខ 023 232 232៕
Global House គ្រប់បែបយ៉ាងសម្រាប់គេហដ្ឋានលោកអ្នក!