• 2018-12-10 04:02:44
  • សេដ្ឋកិច្ច

ចាំបាច់ទៅដល់បរទេស! ឃើញ៧សន្លឹកលើភ្នំកូនសត្វខេត្តកំពតហើយ ដឹងតែដកចិត្តមិនរួច

  • 2018-12-10 04:02:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ទេសភាព​នៅ​ខេត្តកំពត ​យើង​ទាំង​អស់​គ្នា​ប្រាកដ​ជានឹក​ឃើញ​ដល់​ដង​ព្រែក​កំពត ​​ជិះទូក​លេង​កម្សាន្ត​មើលថ្ងៃលិច ​និង​មើល​អំពិល​អំពែក​។​ ប៉ុន្តែ​ជាក់​ស្តែង​មាន​កន្លែង​ស្អាតៗ​ជា​ច្រើន​ទៀត ​ជាពិសេស​នោះ នៅ​តាម Resort នីមួយៗ​លើ​ទឹក​ដី​កំពត​។ ថ្ងៃនេះ​ចង់ ​ឲ្យ​អ្នក​ទាំង​អស់​គ្នា ងាក​មក​មើល​សម្រស់ ​Starling Ridge Plantation Resort ​មាន​ទី​តាំង​នៅ​តំបន់​ភ្នំ​កូន​សត្វ ស្ថិត​នៅ​ក្នុង​ឃុំ​កូន​សត្វ​ ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​វិញ​ម្ដង​។​​

  កន្លែង​នេះជា​រមណីយដ្ឋាន​បែប​ធម្មជាតិ សាងសង់​ជា​ផ្ទះ​លំហែ​នៅ​លើ​ជើង​ភ្នំ​ មាន​អាង​ហែល​ទឹក​នៅ​លើ​កំពូល​ភ្នំ​​ រួម​ទាំង​ទេសភាព​ចុះ​អ័ព្ទ​នាពេលព្រឹកនៅពេលដែលមានអាកាសធាតុត្រជាក់។ ក្រៅពី​នោះ​មាន​ចំការ​ម្រេច ចំការ​ស្វាយ ល្ហុង ខ្នុរ ទុរេន និង​កសិដ្ឋាន​ចិញ្ចឹមសត្វយ៉ាងច្រើន និង​អាហារ​ដ៏មានរសជាតិឈ្ងុយឆ្ងាញ់ពិសារ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទៅទស្សនាកម្សាន្តនា​ថ្ងៃឈប់​សម្រាក​ពីការងារ​។​

  ចង់​ដឹង​ថា​ទីតាំង​នេះ​ស្រស់​ស្អាត​យ៉ាង​ណា សូមទស្សនា​រូប​ភាពខាងក្រោមទាំង​អស់​គ្នា ៖

ប្រភពរូបភាព៖ ​Starling Ridge Plantation Resort

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់