• 2019-01-02 10:18:23
  • ជំនឿ

ឆ្នាំថ្មីគួរដឹង! ក្បួនលើកដួងរាសីសម្រាប់ឆ្នាំទាំង១២ តាមការស្លៀកពាក់ទៅធ្វើការប្រចាំថ្ងៃ​

  • 2019-01-02 10:18:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជនជាតិ​ចិនបុរាណ​ តែងតែ​ជឿ​ទៅ​លើ​ពណ៌​សំលៀកបំពាក់​សម្រាប់​បង្កើន​ឥទ្ធិពល​ការងារ​ប្រចាំថ្ងៃ​។ បើ​តាម​គម្ពីរ​ហុងស៊ុយ​​ ក្រុម​ពណ៌​ធាតុ​ទាំង​៥ មាន​ឥទ្ធិពល​ចំពោះ​មនុស្ស​ ដែល​អាច​ជួយ​លើក​ដួង​រាសី​របស់​អ្នក​តាម​ការ​ស្លៀកពាក់​និង​ពិសេស​​ថែមទាំង​ជួយ​លើក​យីអ៊ុន​អ្នក​នៅ​ក្បែរ​ខាង​ឲ្យសម្រេច​ជោគជ័យ​ការងារ​ទៀត​ផង​។

​សម្រាប់​ពណ៌​សំលៀកបំពាក់​​​ ដែល​បុរស និង​នារី​អាច​ធ្វើ​ការ​ជ្រើស​រើស​ដូច​ខាង​ក្រោម​៖

រូបតំណាង

ឆ្នាំច ឆ្នាំឆ្លូវ (ធាតុដី​) : មានដូចជាពណ៌​លឿង​ ពណ៌​ត្នោត​។ ​ពណ៌ទាំង​នេះនឹង​ជួយបង្កើត​ឲ្យអ្នក​មានអារម្មណ៍​ជឿជាក់​ មាន​សុវត្តិភាព​ ជួយឲ្យ​មានដំណើរ​របៀបរៀប​រយល្អ ​និងមានភាព​ស្រុះស្រួល​ល្អក្នុងរង្វង់​មនុស្ស​ជុំវិញ​។ ​ការស្លៀកពាក់​ខោអាវពណ៌​ទាំងនេះ​ផ្តល់ផល​ល្អបំផុតចំពោះ​អ្នកដែលធ្វើការជាក្រុម ឬធ្វើ​បដិសណ្ឋារកិច្ច​ជាមួយ​ក្រុម​មនុស្ស​ដទៃ​។

ឆ្នាំម្សាញ់ ឆ្នាំមមែ ឆ្នាំមមីរ (ធាតុភ្លើង) : ​មានដូចជា​ពណ៌ស៊ីជំពូ​ ពណ៌ក្រហម​ ពណ៌​ទឹកក្រូច​ ដែល​ជួយឲ្យ​អ្នក​មានភាព​ស្ទុះស្ទា​មានអារម្មណ៍​ច្នៃប្រឌិត​។​ពណ៌​ប្រភេទនេះ​ផ្តល់ផល​ល្អសម្រាប់​ការងារ​ត្រូវប្រើ​គំនិត​ផ្តួចផ្តើម​អ្វីដែលថ្មីៗ​ជាប់ជាប្រចាំ​និងពិសេស​នោះគឺ​ផ្តល់ផល​ល្អសម្រាប់​ការចង់ទាក់​ទាញអារម្មណ៍​ពីអ្នកដទៃ​។

ឆ្នាំរោង ឆ្នាំវក ឆ្នាំរកា (ធាតុលោហៈ មានធាតុមាសនិងដែក) : ​មានដូចជា​ ពណ៌ស ​ពណ៌ទឹក​ប្រាក់ ​ពណ៌មាស​ ។ ពណ៌​ទាំងនេះ​បញ្ជាក់ដល់​ភាពបរិសុទ្ធ​ ទន់ភ្លន់​ សមរម្យ​សម្រាប់​ការងារ​ពាក់ព័ន្ធ​ជាមួយ​កុមារ​ ព្រោះថា​អាចជួយ​បន្ថែមបុគ្គលិក​លក្ខណៈ​ ឲ្យ​កុមារ​ចូលចិត្ត​ និងហ៊ាន​មកក្បែរ​។

ឆ្នាំកុរ ឆ្នាំជូត ​(ធាតុទឹក) : មានដូចជា​ពណ៌ផ្ទៃ​មេឃពណ៌​ទឹកប៊ិច​ចាស់ ​ពណ៌ខ្មៅ​។ ពណ៌​ប្រភេទ​ទាំងនេះ​នឹងជួយ​បង្កើតភាព​ស្រស់ថ្លា​និង​មានភាព​ធូរស្បើយ​ផ្លូវអារម្មណ៍​។ ​ក្រៅពី​នេះ​នៅ​ជួយ​បន្ថែម​ភាព​ជឿជាក់​និងអំណាច​ដែលផ្តល់​ផលល្អ​សម្រាប់​ការគ្រប់គ្រង​និងរួម​ទាំងការ​ទាក់ទាញ​ពីភាព​ជឿជាក់​នៅពេល​ធ្វើបទសម្ភាសន៍ ឬដាក់​ពាក្យចូល​ធ្វើការ​ផង​។

ឆ្នាំខាល ឆ្នាំថោះ​(ធាតុឈើ) : មាន​ដូចជា​ ពណ៌​បៃតង​ ជួយលើក​ដំណើរ​ជីវិតដោយ​ឲ្យលោក​អ្នក​មាន​អារម្មណ៍​ស្ងប់សុខ​ ជួយ​ឱ្យ​អារម្មណ៍​ធូរស្បើយ​ និង​ជួយកាត់​បន្ថយ​ការ​ព្យាបាល​,​ បំបាត់​រោគ​ ​ដែល​ប្រើ​បាន​ផល​ល្អបំផុត​ជាមួយ​ការងារ​សុខភាព​។

ដកស្រង់៖ Fortune Teller Khmer

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់