- 2019-01-11 03:39:34
- ព័ត៌មាន
ផ្ញើលុយមកស្រុកយូរហើយ ដល់ពេលអ្នកនៅកូរ៉េ ៣នាក់ កើបលុយរង្វាន់វិញម្តង
- 2019-01-11 03:39:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ញើលុយមកស្រុកយូរហើយ ដល់ពេលអ្នកនៅកូរ៉េ ៣នាក់ កើបលុយរង្វាន់វិញម្តង
ចន្លោះមិនឃើញ
អបអរដល់ ប្រជាជនកម្ពុជា បីនាក់ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានជ្រើសរើសដើម្បីទទួលបានរង្វាន់ធំៗមានទឹកប្រាក់ ៣០០ ដុល្លារ ៧00ដុល្លារ និង ១០០០ដុល្លារតាមរយៈកម្មវិធីផ្ញើប្រាក់ដើម្បីឈ្នះរង្វាន់ ពីធនាគារឯកទេសវីង ដែលបានចាប់ឆ្នោតកាលពីថ្ងៃ ៩ មករា ២០១៩។
អ្នកទាំង ៣ស្ថិតក្នុងចំណោមអតិថិជនរាប់ពាន់នាក់ ដែលតែងតែផ្ញើប្រាក់ទៅកាន់សាច់ញាតិនៅកម្ពុជាតាមរយៈដៃគូសហការផ្ទេរប្រាក់របស់វីង រួមមាន DeeMoney, GME, Gmoney Trans, Hanpass, KB Kookmin និង SBI ដែលស្ថិតនៅក្នុងប្រទេសថៃនិងកូរ៉េខាងត្បូង នៅចន្លោះថ្ងៃទី ១៥ ខែឧសភាដល់ថ្ងៃទី ១៤ ខែធ្នូឆ្នាំ 2018 ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកពាណិជ្ជកម្មរបស់ធនាគារឯកទេសវីវីង មានប្រសាសន៍នៅក្នុងពិធីចាប់រង្វាន់នេះថា កម្មវិធីផ្ញើប្រាក់ និងទទួលប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង គឺជាកម្មវិធីប្រូម៉ូសិនមួយ នៅក្នុងចំណោមកម្មវិធីប្រូម៉ូសិនជាច្រើន ដែលផ្តល់ជូនដោយធនាគារឯកទេសវីង និងជាការថ្លែងអំណរគុណដល់អតិថិជនផងដែរ។
សេវាទទួលប្រាក់ពីក្រៅប្រទេសរបស់ធនាគារឯកទេសវីង ត្រូវបានណែនាំកាលពីខែ កុម្ភៈឆ្នាំ ២០១៨ ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជា ដែលធ្វើចំណាកស្រុកកម្ពុជារាប់ពាន់នាក់អាចផ្ញើប្រាក់មកកាន់កម្ពុជាបាន។ សេវានេះបានជួយដោះស្រាយនូវការព្រួយបារម្ភសម្រាប់ប្រជាពលករដែលធ្វើចំណាកស្រុក ដែលតែងតែធ្វើការផ្ញើប្រាក់មកកាន់ក្រុមគ្រួសារនៅកម្ពុជា តាមមធ្យោបាយមិនផ្លូវការ ដែលជាទូទៅមានតម្លៃថ្លៃ និងមិនមានទំនុកចិត្ត។
តាមដានវីដេអូខាងក្រោម៖
អំឡុងពេលថ្មីៗនេះ ធនាគារឯកទេសវីង ទើបតែណែនាំសេវាកម្ម “Wing2World” ដែលជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិ រួមមានសេវាទទួលប្រាក់ពីជាង២០០ប្រទេស និងសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ដែលអតិថិជនអាចធ្វើការផ្ទេរប្រាក់ទៅកាន់ប្រទេស ហ្វីលីពីន និងវៀតណាមសម្រាប់ពេលបច្ចុប្បន្ន។ សេវាកម្មថ្មីនេះផ្តល់លទ្ធភាពដល់ប្រជាពលករចំណាកស្រុករាប់ពាន់នាក់ និងអ្នកទទួលផលរបស់ពួកគេ ក៏ដូចជាជនបរទេសដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជា៕