• 2019-01-13 07:05:25
  • សេដ្ឋកិច្ច

ពិសេសខ្លាំង! ២ប្រទេសនៅអាស៊ាន ជាប់​ជា​ប្រទេស​ស្អាត​ជាងគេ បំផុត​​លើ​លោក

  • 2019-01-13 07:05:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rough Guide ទើប​តែ​បាន​បញ្ចេញ​​នូវ​​បញ្ជី​ប្រទេស​ដែល​ស្រស់​ស្អាត​បំផុត​ ដែល​ជា​ការ​បោះឆ្នោត​ដោយ​អ្នក​អាន​របស់​វេបសាយ​មួយ​នេះ។

​​ក្រុមហ៊ុន​ណែនាំ​តំបន់​ទេសចរណ៍​របស់​អង់គ្លេស Rough Guide ទើប​បាន​ផ្តល់​ចំណាត់​ថ្នាក់​ប្រទេស​ស្អាត​បំផុត​ទាំង​២០​លើ​លោក នៅ​លើ​វេបសាយ​របស់​ខ្លួន​កាល​ពី​ដើម​ឆ្នាំ​២០១៩​នេះ។

នៅ​ក្នុង​បញ្ជី​នោះ​ក៏​មាន​ប្រទេស​ឥណ្ឌូណេស៊ី និង វៀតណាម​ដែល​ត្រូវ​បាន​បោះឆ្នោត​ដោយ​អ្នកអាន​របស់​វេបសាយ​ខាង​លើ​ថា​ជា​ប្រទេស​ស្អាត​បំផុត​ទាំង​២០​ផង​ដែរ។

ស្កុតឡេន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ជា​ប្រទេស​ស្អាត​បំផុត។ មាន​ឆ្នេរ​​ដ៏​ស្រស់ស្អាត ទេសភាព​ដ៏​អស្ចារ្យ​ទាក់ទាញ​ក្រសែភ្នែក​បំផុត ស្រាវីស្គី​ដ៏​ឆ្ងាញ់​មាន​ប្រវត្តិ​រាប់​ពាន់​ឆ្នាំ​ដែល​មនុស្ស​គួរ​តែ​ភ្លក់​ម្តង​ក្នុង​១​ជីវិត។ ទេសភាព​ជ្រលង​ភ្នំ ការ​ជិះកង់ រួម​នឹង​កន្លែង​ពិសេស​ជា​ច្រើន​ទៀត ពិត​ជា​គ្មាន​កន្លែង​ណា​ពិសេស​ដូច​ស្កុតឡែន​ទៀត​ឡើយ។ នេះ​ជា​ការ​វាយ​តម្លៃ​របស់​អ្នក​អាន​របស់ Rough Guide។

ចំណែក​វៀតណាម​ជាប់​ចំណាត់​ថ្នាក់​លេខ​២០​ក្នុង​បញ្ជី។ ពី​ផ្ទាំង​ថ្ម​ដ៏​គួរ​អោយ​ចាប់អារម្មណ៍​នៃ​ឆ្នេរ​សមុទ្រ​ហាឡុង ទៅ​វាលស្រែ​រាប​ស្មើ​នៃ​ភ្នំ Sa Pa នេះ​ជា​ទ្រព្យសម្បត្តិដ៏សម្បូរបែប​សម្រាប់​អ្នក​ចូលចិត្ត​ធម្មជាតិ។ ​ភាព​ខុសគ្នា​ខ្លាំង​រវាង​ទីក្រុង​ហូជីមីញ​ដែល​សម្បូរ​ទៅ​ដោយ​អាគារ​ខ្ពស់ៗ ខណៈ​ដែល​ហាណូយ​ភាគ​ច្រើន​ជា​ទីក្រុង​ដែល​បន្សល់​រចនាបថ​ពី​ជំនាន់​អាណានិគម​ក៏​ជា​ចំណុច​ចាប់​អារម្មណ៍​មួយ​ទៀត។

រយៈ​ពេល ៤០ ឆ្នាំ​ចាប់តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​អាមេរិក​មក ប្រទេស​នេះ​បាន​ងើប​ឡើង​យ៉ាង​ខ្លាំង។ ការ​ហោះហើរ​ត្រង់​ពី​ទីក្រុង​នានា​នៅ​ទូទាំង​ពិភពលោក ផ្លូវ​ថ្នល់​កំពុង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង សណ្ឋាគារ​ថ្មីៗ​កំពុង​លេច​ឡើង ហើយ​ស្មារតី​សហគ្រិន​វ័យក្មេង​របស់​វៀតណាម ធ្វើ​ឲ្យ​ប្រទេស​នេះ​ទំនើប​ទៅ​លើ​សម្រស់​ធម្មជាតិ​ដ៏​សម្បូរ​បែប។

ចំពោះ​ឥណ្ឌូណេស៊ី​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​​ទៀត​បាន​បាន​ក្តោប​ចំណាត់​ថ្នាក់​លេខ​៦​ ពី​ការ​ស្ទង់​មតិ​នេះ ជា​ប្រទេស​ស្រស់​ស្អាត​បំផុត​​ដែល​មាន​ទេសភាពធម្មជាតិ​និង​វប្បធ៌ម​ចម្រុះ។ ប្រទេស​នេះ​ជា​បណ្តុំ​នៃ​កោះ​សរុប ១៧ ៥០៨ កោះ។ រុក្ខជាតិ និង សត្វ​ប្លែកៗ ម្ហូបអាហារ និង ប្រពៃណី​ខុសៗ​គ្នា​ទៅ​តាម​តំបន់។ មាន​ភាសា​ជាង ៥០០ ត្រូវ​បាន​គេ​និយាយ​នៅ​ក្នុង​ប្រទេស​នេះ។ កោះ​បាលី​ ជា​តំបន់​ប្រាសាទ​ប្រវត្តិសាស្រ្ត​ដ៏​អស្ចារ្យ។ Lombok មាន​ឆ្នេរ​ដ៏​ស្រស់​ស្អាត ខណៈ​ដែល​ កោះ​ប័រណេអូ​ផ្ដល់​ឱកាស​ឲ្យ​ទេសចរ​បាន​ស្គាល់​ស្វា​អូរ៉ង់អូតង់​ដ៏​កម្រ។

ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​នៃ​ប្រទេស​ដែល​ស្អាត​បំផុត​ទាំង​២០​របស់​ពិភពលោក។ យ៉ាង​ណា​ក្តី នេះ​គ្រាន់​តែ​ជា​បញ្ជី​ដែល​បាន​មក​ពី​ការ​បោះឆ្នោត​របស់​អ្នក​អាន​របស់វេបសាយ Rough Guide ប៉ុណ្ណោះ៖

២០ វៀតណាម

១៩ ក្រូអាត

១៨ អៀរឡង់

១៧ ន័រវែស

១៦ ប៉េរូ

១៥ ស្វីស

១៤ ហ្វាំងឡង់

១៣ ឥណ្ឌា

១២ ម៉ិកស៊ីកូ

​​១១ ស្លូវើនៀ

១០ វេលស៍

៩ សហរដ្ឋអាមេរិក

៨ អ៊ីស្លង់

៧ អង់គ្លេស

៦ ឥណ្ឌូណេស៊ី

៥ អាហ្វ្រិក​ខាង​ត្បូង

៤ អ៊ីតាលី

៣ នូវែលហ្សេឡង់

២ កាណាដា

១ ស្កុតឡែន

ប្រភព៖ Rough Guides ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់