• 2019-01-24 04:12:32
  • ព័ត៌មាន

កូរ៉េខាងត្បូងចោទយន្ដហោះល្បាតជប៉ុនបង្កការគំរាមកំហែងនៅឧបទ្វីបកូរ៉េ

  • 2019-01-24 04:12:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កងទ័ព​កូរ៉េ​ខាង​ត្បូង បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ជប៉ុន​ថា​កំពុង​បង្ក​ការ​គំរាម​កំហែង​ដល់​ខ្លួន​ក្រោយ​យន្ដ​ហោះ​ល្បាត​របស់​ជប៉ុន​ហោះ​ក្នុង​រយៈ​កម្ពស់​ទាប​ពី​លើ​នាវាចម្បាំង​របស់​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃ​ពុធ។

យោង​តាម​អគ្គសេនាធិការ​ចម្រុះ​នៃ​ក្រុង​សេអ៊ូល​ឲ្យ​ដឹង​ថា យន្ដ​ហោះ​ល្បាត​របស់​ជប៉ុន​បាន​ធ្វើ​ការ​ហោះ​ហើរ​ក្នុង​រយៈ​កម្ពស់​ពី ៦០ ទៅ ៧០​ម៉ែត្រ​ពី​លើ​នាវា​ចម្បាំង​របស់​កូរ៉េខាង​ត្បូង​នៅ​សមុទ្រ​ភាគ​និរតី​នៃ​ឧបទ្វីប​កូរ៉េ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីមាន​ជម្លោះ​ជាច្រើនសប្តាហ៍រវាងយោធារបស់ប្រទេស​ទាំង​ពីរ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ជប៉ុន​ថា នាវាចម្បាំងកូរ៉េខាងត្បូងមួយ បាន​តម្រង់​រ៉ាដា​ត្រួត​ពិនិត្យ​របស់​ខ្លួន​មក​លើ​យន្តហោះ​ល្បាត​ជប៉ុន​កាល​ពី​ខែ​ធ្នូ។ ប៉ុន្តែ កងយោធាកូរ៉េខាងត្បូងបានបដិសេធការចោទប្រកាន់នេះ និង​ធ្វើ​ការ​ចោទ​ប្រកាន់​បក​វិញ​ការ​បង្ក​ជម្លោះ​របស់​យន្ដហោះ​ល្បាត​ជប៉ុន។

យ៉ាង​ណា​មិញ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Takeshi Iwaya បាន​បដិសេធការចោទប្រកាន់នេះ ដោយនិយាយថាយន្តហោះ​ល្បាត​របស់​ខ្លួន​ហោះ​ខ្ពស់ជាងពីរដងលើ​អ្វី​ដែល​កូរ៉េខាងត្បូងអះអាង។ជាមួយ​គ្នា​ដែរ លោក Yoshihide Suga លេខាខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បាននិយាយថា អាជ្ញាធរ​ការពារជាតិ​ជប៉ុន និង​កូរ៉េ​ខាងត្បូង​គួរ​តែ​ព្យាយាម​ទាក់​ទង​គ្នា​ឲ្យ​បាន​ច្រើន​ជាង​នេះ​ដើម្បី​ឲ្យ​យល់​ដឹង​ពី​គ្នា​កាន់​តែ​ប្រសើរឡើង៕

ចុចអាន ៖

ប្រភព៖ Japantimes ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់