• 2019-04-24 03:28:18
  • ជំនឿ

ត្រណមទាំង ៤គួរធ្វើតាមដាច់ខាតពេលសង់ផ្ទះ បើ​មិន​ចង់​ឲ្យ​ផ្ទះ​នៅ​មិន​កើត លក់​មិន​ចេញ

  • 2019-04-24 03:28:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាង​ក្រោម​នេះ​គឺ​ជា​ត្រណម​ដែល​ត្រូវ​តែ​ចង​ចាំ​ពេល​សង់​ផ្ទះ​ថ្មី បើ​ចេតនា​ធ្វើ​ល្មើស ឬ​មិន​ចាប់​អារម្មណ៍​នោះ ម្ចាស់​ផ្ទះ​នឹង​ពិបាក​រស់នៅ​សុខ​ស្រួល​ណាស់។

១. ហាម​ដាំ​ដើម​ឈើ​ធំ ឬ​បោះ​បង្គោល​ភ្លើង​នៅ​ពី​មុខ​ផ្ទះ

ដើម​ឈើ​ធំ និង​បង្គោល​ភ្លើង​មិន​ត្រូវ​ដាំ ឬ​បោះ​នៅ​ពី​មុខ​ផ្ទះ​ឡើយ ព្រោះ​តាម​ចាស់​បុរាណ​របស់២​ មុខ​នេះ ងាយ​មាន​អ្នក​មក​នៅ អាច​ទាក់ទាញ​​ខ្មោច​ព្រាយ​បិសាច​ឲ្យ​នៅ ធ្វើ​ឲ្យ​លាភ​ជ័យ​ពិបាក​ហូរ​ចូល សុខភាព​ក៏​មិន​ល្អ។

រូបតំណាង

២. ហាម​សង់​ផ្ទះ​លើ​ដី​រាង​ត្រីកោណ ឬ​មិន​ស្មើ

សង់​ផ្ទះ​លើ​ដី​ត្រីកោណ​គឺ​​មហា​គ្រោះ ព្រោះ​ភូមិសាស្ត្រ​បែប​នេះ​នឹង​កាត់​ផ្ដាច់​សមាជិក​នៅ​ក្នុង​គ្រួសារ​ចេញ​ពី​គ្នា។ ធ្វើ​ឲ្យ​គ្រួសារ​មិន​ចុះ​សម្រុង​គ្នា ឈ្លោះ​ប្រកែក​គ្មាន​ថ្ងៃ​ល្ហែ។ បើ​អាក្រក់​ អាច​ឈាន​ដល់​ប្ដឹង​ផ្ដល់​គ្នា​ក៏​មាន។

៣. តម​សង់​ផ្ទះ​នៅ​ចុង​ផ្លូវ ផ្លូវ​ទាល់

ចាស់​បុរាណ​មិន​ឲ្យ​សង់​ផ្ទះ​នៅ​ចុង​ផ្លូវ ឬ​ផ្លូវ​ទាល់​ព្រោះ​កន្លែង​ទាំង​នេះ បើ​គិត​តាម​ក្បួន​ហុងស៊ុយ គឺ​មិន​ល្អ​ខ្លាំង ព្រោះ​សុទ្ធ​តែ​ជា​កន្លែង​ដែល​ឥទ្ធិពល​វិជ្ជមាន​មិន​អាច​ចូល​ដល់ ហើយ​ពោរពេញ​តែ​ទៅ​ដោយ​ចំហាយ​អាក្រក់។ សូម្បី​តែ​ជំនាង​ផ្ទះ ឬ​អ្នក​តា​ក៏​មិន​ចង់​ចូល​នៅ ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះ​មាន​អារម្មណ៍​ថា​អួអាប់ សោះ​កក្រោះ។

៤. របៀប​សង់​ទ្វារខាង​មុខ

ទ្វារ​ចូល​ផ្ទះ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​នៃ​ផ្ទះ​នីមួយ​ៗ​នៅ​ក្នុង​ក្បួន​ហុងស៊ុយ។ ទ្វារ​តំណាង​ឲ្យ​ឥទ្ធិពល​របស់​ម្ចាស់​ផ្ទះ​ផ្ទាល់។ នៅ​ពេលធ្វើ​ទ្វារ ម្ចាស់​ផ្ទះ​គួរ​ចាប់​អារម្មណ៍​រឿង​​ទាំង​នេះ។

*ទ្វារ​មុខ​ត្រូវ​សង់ឲ្យ​ធំ ច្បាស់​លាស់ លេច​ធ្លោ

*ទ្វារ​មុខ​ត្រូវ​តែ​បើ​ក​ចេញ​ពី​ក្នុង

*ត្រូវ​ធានា​ថា នៅ​លើ​ទ្វារ​ធំ​គ្មាន​បង្អួច​អ្វី​បន្ថែម

*ពី​ទ្វារ​មុខ ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​មើល​ឃើញ​បន្ទប់​ទឹក ឬ​របស់​កខ្វក់

*ជណ្ដើរ​មិន​ត្រូវ​ដាក់​ផ្នែក​ខាង​មុខ ឬ​ទល់​មុខ​ទ្វារ​ធំ ព្រោះ​លាភ​នឹង​ហូរ​ចេញ​តាម​នេះ​អស់

ប្រភព៖ Kanha ប្រែសម្រួល ៖ Caramel

មតិយោបល់